លោក សា​រៈ មុនី ចង​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន​

បាត់ដំបង៖ លោកសារៈ មុនី ដែលអតីតជាពិធីករក្នងវិទ្យុ91Mz ប្រចាំខេត្តបាត់ដំបង ហើយដែលប្រីយមិត្តជាច្រើនធ្លាប់បានស្គាល់ផងនោះ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនតាមដិការបស់តុលាការខេត្តពោធិសាត់ ពាក់ព័ន្ធនឹងបទយកប្រាក់ពីពលករទៅធ្វើការនៅប្រទេសថៃ និងម៉ាឡេស៊ី។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង7;15នាទី យប់ថ្ងៃទី 30-9-19
ត្រង់ចំណុចក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្នលេខ02 នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សារៈ មុនី រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង ខេត្តបាត់ដំបង អតីតជាពិធីករប្រចាំវិទ្យុ91Mz បាត់ដំបង។
នៅវេលាម៉ោង5ល្ងាចថ្ងៃខាងលើជនសង្ស័យរូបនេះត្រូវបាននគរបាលខេត្តបត់ដំបង អនុវត្តតាមដិការរបស់តុលាការខេត្តពោធិសាត់ ដែលបញ្ជាអោយចាប់ខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងការយកប្រាក់ពីពលករទៅធ្វើការនៅប្រទេសថៃ និងម៉ាឡេសុី។
ក្រោយពេលកើតហេតុនោះដែរគេសង្គេតឃើញវត្តមានរបស់លោកព្រះរាជអាជ្ញា លោកគ្រូពេទ្យ និងកំលាំងជំនាញដើម្បីរួមគ្នាធ្វើកោសល្យវិច័យ ហើក៏បានប្រគល់សពទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

លោក សា​រៈ មុនី ចង​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន​