ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ បាញ់គំរាមអ្នកដទៃ

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១៧ និង ១៥ នាទី នៅភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីប្រើប្រាស់ខុសច្បាប់ បង្ករឡើង ឈ្មោះ យុនសន្បា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ( ទាហាន ឆ័ត្រយោង ៩១១ ) រស់នៅភូមិ-ឃុំ កើតហេតុ បានប្រើ ប្រាស់អាវុធ P-ACOT លេខ ២៤៣៧៥ បាណ់គំរាមទៅលើ ឈ្មោះ ណុប គង្គា ភេទប្រុស អាយុ២២ឆ្នាំ ក្នុងពេលដែលឈ្មោះ សោ សំអាត ភេទប្រុស អាយុ២៧ឆ្នាំ ( ត្រូវបងថ្លៃ ) បានហៅ ឈ្មោះ ណុប គង្គា ឡើងទៅលើផ្ទះគាត់ហូបស្រាជុំគ្នា មិន បណ្តាលឲ្យរងរបួសទេ ។
បច្ចុប្បន្នយើងបានឃាត់ខ្លួនជនសង្ស័យរួមនិងវត្តុតាងកំពង់កសាងសំណុំរឿងបញ្ជូនទៅអយ្យការដើម្បីចាត់ការតាមច្បាប់ ៕

ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ បាញ់គំរាមអ្នកដទៃ