បុរសម្នាក់ស្រវឹងស្រាដើរច្របាច់ ក គេ គេទ្រាំមិនបានកាប់របួសធ្ងន់

ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ មានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយជនរងគ្រោះ ខ្លួនឯង ដើរច្របាច់កគេឯងពេញភូមិ ធ្វើឲ្យគេទ្រាំលែងបាន ក៏ទាញកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះតែម្តង ។
ជនសង្ស័យ ឈ្មោះ រុន រិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ បាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះឈ្មោះ ប៉ិល ចាក ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិ ស្រះកែវ ឃុំចុងកាល់ស្រុកចុងកាល់ បែកក្បាលផ្នែកខាង ធ្វេងពីលើ ទំហំ 10,em បានបញូន ទៅមន្ទីរពេទ្យខេត្តឧត្តរ មានជ័យ ។
មូលហេតុ បង្កមកពីជនរងគ្រោះជាដើមហេតុ ដោយស្រវឹង ស្រាដើររករឿងច្របាច់កគេឯង ។ លុះមកដល់ចំណុចកើត ហេតុដែលជាផ្ទះជនសង្ស័យ ជនរងគ្រោះបានយកដុំថ្មគប់ ទៅលើផ្ទះជនសង្ស័យៗបានចេញមកមើល ក៏ត្រូវជនរងគ្រោះ ចាប់ច្របាច់កនិងវាយទៅលើ ជនសង្ស័យជាម្ចាស់ផ្ទះធ្វើឲ្យជន សង្ស័យអត់ទ្រាំមិនបានក៏ទាញកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ។
ករណីនេះកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

បុរសម្នាក់ស្រវឹងស្រាដើរច្របាច់ ក គេ  គេទ្រាំមិនបានកាប់របួសធ្ងន់