ការ​បង្ហាញ​ខ្លួន​លើក​ទី​១០០​របស់​ Messi នៅ​ Champion League បាន​ត្រឹម​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​

ក្នុង​ការ​ប្រកួត​យប់​មិញ​រវាង​ក្រុម​ Barcelona និង​ Roma គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​១០០​របស់​ Lionel Messi ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ UEFA Champion League ។

តែ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ទី​១០០​នេះ​ Messi មិន​អាច​ជួយ​ឲ្យ​ Barcelona យក​ឈ្នះ​លើ​ក្លឹប​ Roma បាន​ទេ​ ។ ដោយ​ក្លឹប​ទាំង​ពីរ​បាន​បញ្ចប់​ត្រឹម​លទ្ធផល​១​ទល់​នឹង​១​ប៉ុនោះ​ដោយ​មួយ​គ្រាប់​របស់​ Barcelona ស៊ុត​បញ្ចូល​ទី​ដោយ​ Luis Suarez នៅ​នាទី​ទី​២១​ ចំណែក​មួយ​គ្រាប់​របស់​ Roma ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Alessandro Florenzi នៅ​នាទី​ទី​៣១​ ។

គួរ​បញ្ជាក់​ថា​ Messi បាន​បង្ហាញ​ខ្លួន​នៅ​ UEFA Champion League ដំបូង​កាល​ពី​ឆ្នាំ​២០០៤​ពេល​ Barcelona ប្រកួត​ជាមួយ​ Shakhtar Donetsk ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១០០​ប្រកួត​មក​នេះ​ Messi ធ្លាប់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៧៧​គ្រាប់​ ហើយ​ធ្លាប់​បាន​ឈ្នះ​ពាន​មួយ​នេះ​ចំនួន​៤​លើក​ជាមួយ​ក្លឹប​ Barcelona ផង​ដែរ​ ។

អត្ថបទ ៖ វិចទ័រ

  • ការ​បង្ហាញ​ខ្លួន​លើក​ទី​១០០​របស់​ Messi នៅ​ Champion League បាន​ត្រឹម​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: