Carzola ក្លាយ​ជា​សមាជិក​កំពុង​មាន​របួស​ទី​៩​របស់​ Arsenal នៅ​រដូវ​កាល​នេះ​

ក្លឹប​ Arsenal ដែល​កំពុង​តែ​មាន​របួស​កីឡាករ​ដល់​ទៅ​៨​នាក់​ទៅ​ហើយ​នោះ​ពេល​នេះ​ពួក​គេ​បាន​ជួប​រឿង​អាក្រក់​មួយ​ទៀត​នោះ​គឺ​កីឡាករ​ Santi Carzola បាន​ក្លាយ​ជា​កីឡាករ​ទី​៩​របស់​ដែល​កំពុង​មាន​របួស​ក្នុង​ពេល​បច្ចុប្បន្ន​ ។

 

កីឡាករ​៨​នាក់​ផ្សេង​ទៀត​ដែល​មាន​របួស​របស់​ Arsenal មាន​ដូច​ជា​ Alexis Sanchez ( របួស​សរសៃពួរ ) , Danny Welbeck ( ជង្គង់​ ) , Theo Walcott ( កំភួន​ជើង​ ), Mikel Arteta ( របួស​កំភួន​ជើង​ ) , Jack Wilshere ( របួស​ក​ជើង​ ) , Francis Coquelin ( របួស​ជង្គង់​ ) , Tomas Rosicky ( របួស​ជង្គង់​ ) , Laurent Koscieny ( របួស​ឆ្អឹង​ត្រគាក​ ) ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Carzola បាន​រង​របួស​អំឡុង​ពេល​ដែល​ Arsenal ប្រកួត​ស្មើ​១​ទល់​នឹង​១​ជាមួយ​ក្លឹប​ Norwich ។ ខណៈ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូ​ពេទ្យ​របស់​ Arsenal ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មាន​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ​ ដូចនេះ​គេ​អាច​នឹង​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​៤​ខែ​ដើម្បី​ព្យាបាល​របួស​មួយ​នេះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Carzola ក្លាយ​ជា​សមាជិក​កំពុង​មាន​របួស​ទី​៩​របស់​ Arsenal នៅ​រដូវ​កាល​នេះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: