តើ​ប្រិយមិត្ត​យល់​ថា​ជំនួប​ Madrid Derby នៅ​រាត្រី​នេះ​លទ្ធផល​យ៉ាង​ដែរ​ ?

ក្នុង​រាត្រី​វេលា​ម៉ោង​១០​នឹង​០០​នាទី​នឹង​មាន​គូ​ប្រកួត​ដ៏​ជក់​ចិត្ត​មួយ​គឺ​ក្លឹប​ស្ដេច​ស​ Real Madrid បើ​ទ្វារ​ទឹក​ដី​ Santiago Bernabeu របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ Atletico de Madrid ។

បច្ចុប្បន្ន​ក្លឹប​ទាំង​២​មាន​ចំណាត់​ថ្នាក់​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ក្រប​ខណ្ឌ​ La Liga ដោយ​ម្ចាស់​ផ្ទះ​ Real Madrid ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​មាន​៥៤​ពិន្ទុ​ ខណៈ​ក្លឹប​ Atletico de Madrid ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​មាន​៥៥​ពិន្ទុ​ ។

ប្រវត្តិ​នៃ​ការ​ជួប​គ្នា​កន្លង​មក​របស់​ក្រុម​ទាំង​២​ ៖

ក្លឹប​ទាំង​២​ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​ទាំង​អស់​២១១​ប្រកួត​ ហើយ​ក្នុង​នោះ​ក្លឹប​ Real Madrid ឈ្នះ​១០៧​ប្រកួត​ ខណៈ​ At Madrid ឈ្នះ​ចំនួន​៥៣​ប្រកួត​ ។

ហើយ​ជំនួប​៥​ប្រកួត​ចុង​ក្រោយ​រវាង​ក្លឹប​ទាំង​២​ Real Madrid មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ At Madrid នោះ​ទេ​ ដោយ​ក្នុង​៥​ប្រកួត​នោះ​គឺ​ក្លឹប​ Real Madrid ចាញ់​៣​ប្រកួត​ នឹង​ស្មើ​២​ប្រកួត​ ។

ព័ត៌មាន​ទាក់​ទិន​នឹង​ជើង​កីឡាករ​នៅ​យប់​នេះ​ ៖

កីឡាករ​១១​នាក់​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ Real Madrid នៅ​យប់​នេះ ៖ Navas, Danilo, Varane, Ramos (C), Carvajal, Modric, Kroos, Isco, Ronaldo, Benzema, James

កីឡាករ​១១​នាក់​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ At Madrid នៅ​យប់​នេះ​ ៖ Oblak, Juanfran, Gimenez, Godin, Luis, Koke, Gabi (C), Augusto, Saul, Griezmann, Torres

តាម​គេហទំព័រ​ បាន​ព្យាករណ៍​លទ្ធផល​សម្រាប់​ប្រកួត​នេះ​គឺ​ ៖

Real Madrid ១-១ At Madrid

តើ​ប្រិយមិត្ត​យល់​ថា​លទ្ធផល​យ៉ាង​ណា​ដែរ​សម្រាប់​ការ​ប្រកួត​នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ប្រិយមិត្ត​យល់​ថា​ជំនួប​ Madrid Derby នៅ​រាត្រី​នេះ​លទ្ធផល​យ៉ាង​ដែរ​ ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: