Girls’ Generation គឺ​ជា​ក្រុម​តារា​ចម្រៀង​នារី​តែ​មួយ​គត់​ដែល​ត្រូវ​បាន​អញ្ជើញ​ក្នុង​កម្ម​វិធី​ទូរទស្សន៍ CCTV របស់​ប្រទេស​ចិន

ក្រុម​ចម្រៀង​នារី Girls’ Generation ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម​ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ថ្មី​ Gala របស់​ទូរទស្សន៍ CCTV នៃ​ប្រទេស​ចិន។

ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី Gala គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ធំៗ​ជា​ច្រើន​របស់​ប្រទេស​ចិន ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ម៉ោ ៧:​៣០​នាទី (ម៉ោង​នៅ​ប្រទេស​ចិន) ថ្ងៃ​ទី៨ ខែកុម្ភៈ។ តារា​កំពូល​ៗ​ដូចជា Leon Lai, Aaron Kwak ព្រម​ទាំង​តារា​ជាច្រើន​ទៀត​នឹង​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ចម្រៀង​នារី Girls’ Gerneration​ គឺ​ជា​ក្រុម​ចម្រៀង​កូរ៉េ​តែ​មួយ​គត់​ដែល​ត្រូវ​បាន​អញ្ជើញ​ក្នុង​កម្មវិធី​ដ៏​មហោឡារិក​នេះ។ ពួក​គេ​នឹង​ចូល​រួម​បង្ហាញ​នូវ​បទ​ចម្រៀង​កំពូល​របស់​ពួក​គេ​ដូចជា​បទ Gee និង Lion Heart។

  • Girls’ Generation គឺ​ជា​ក្រុម​តារា​ចម្រៀង​នារី​តែ​មួយ​គត់​ដែល​ត្រូវ​បាន​អញ្ជើញ​ក្នុង​កម្ម​វិធី​ទូរទស្សន៍ CCTV របស់​ប្រទេស​ចិន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: