ដោយ​សារ​តែ​ Sanchez ធ្វើ​ឲ្យ​កូនៗ​របស់​ Ferdinand ក្លាយ​ជា​អ្នក​គាំទ្រ​ Arsenal

អតីត​ខ្សែ​ការពារ​របស់​ក្លឹប​ Manchester United កីឡាករ​ Rio Ferdinand បាន​និយាយ​ថា​ដោយ​សារ​តែ​ការ​ទស្សនា​ការ​ប្រកួត​របស់​ Alexis Sanchez បាន​ធ្វើ​ឲ្យ​កូនៗ​របស់​គេ​ក្លាយ​ទៅ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​ Arsenal ។

កីឡាករ​ Ferdinand បាន​បញ្ជាក់​ថា​កូនៗ​របស់​គេ​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​ Arsenal ក្រោយ​ទស្សនា​ការ​លេង​របស់​ Sanchez អំឡុង​ពេល​ Arsenal យក​ឈ្នះ​៣ទល់​នឹង​០​កាល​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​កន្លង​ទៅ​ ។

ដោយ​ថ្លែង​ប្រាប់​ទៅ​ The Mirror កីឡាករ​ Ferdinand បាន​និយាយ​ថា​ « ក្រោយ​ជ័យជំនះ​មួយ​នោះ​ Sanchez បាន​ធ្វើ​ឲ្យ​កូនៗ​ខ្ញុំ​ស្ងើចសរសើរ​ចំពោះ​គេ​ជា​ខ្លាំង​ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​គាំទ្រ​ក្លឹប​ Arsenal មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​ស្នើ​ចង់​បាន​អាវ​របស់​ Sanchez ដែល​មាន​ចុះ​ហត្ថលេខា​ទៀត​ផង​ » ។

គួរ​បញ្ជាក់​ថា​អំឡុង​ពេល​ Arsenal ឈ្នះ​៣​ទល់​នឹង​០​លើ​ Man Utd កីឡាករ​ Sanchez អាច​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​២​គ្រាប់​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ Sanchez ទើប​តែ​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ឲ្យ​ Arsenal ពេល​ប្រកួត​ជាមួយ​ Watford ។ បើ​គិត​ត្រឹម​សប្ដាហ៍​ទី​៩​នៅ​ក្នុង​ក្របខ័ណ្ឌ​ English Premier League នៅ​ដើម​រដូវ​កាល​នេះ​ Sanchez បាន​ស៊ុត​បញ្ចូល​ទី​សម្រេច​ចំនួន​៦​គ្រាប់​ហើយ​ ។

ប្រភព ៖ bleacherreport
ប្រែសម្រួល ៖ វិចទ័រ

 

  • ដោយ​សារ​តែ​ Sanchez ធ្វើ​ឲ្យ​កូនៗ​របស់​ Ferdinand ក្លាយ​ជា​អ្នក​គាំទ្រ​ Arsenal已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: