Ronaldo រំពឹង​ថា​កូន​ប្រុស​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​ដ៏​ល្បី​ដូច​ខ្លួន​នា​ពេល​អនាគត​

ថ្មីៗ​នេះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ Real Madrid គឺ​កីឡាករ​ Cristiano Ronaldo បាន​បង្ហើប​ថា​គាត់​ចង់​ឲ្យ​កូន​ប្រុស​គាត់​ដើរ​តាម​គន្លង​របស់​គាត់​ហើយ​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​ដ៏​ល្បី​ដូច​គាត់​នា​ពេល​អនាគត​ផង​ដែរ​ ។

ដោយ​ Cristiano Ronaldo បាន​ប្រាប់​សារព័ត៌មាន​ Zhejiang Satellite TV ថា « ខ្ញុំ​ចង់​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​មួយ​រូប​ដូច​ខ្ញុំ​ដែរ​ បច្ចុប្បន្ន​កូន​ប្រុស​របស់​ខ្ញុំ​គេ​មាន​វ័យ​ទើប​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​គេ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ហើយ​គេ​ក៏​ស្រលាញ់​បាល់​ទាត់​ផង​ដែរ​ » ។

Ronaldo បន្ត​ថា​ « នៅ​ផ្ទះ​ខ្ញុំ​មាន​បាល់​ចំនួន​៣០​ហើយ​គេ​តែង​តែ​យក​វា​ទៅ​លេង​ជា​រឿយ​ ប៉ុន្តែ​ខ្ញុំ​មិន​បង្ខំ​ឲ្យ​គេ​ឲ្យ​ត្រូវ​តែ​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​នោះ​ទេ​ ខ្ញុំ​នឹង​ទុក​ឲ្យ​គេ​សម្រេច​ចិត្ត​ចំពោះ​អនាគត​របស់​គេ​ ។ តែ​ខ្ញុំ​ឃើញ​ថា​គេ​ស្រលាញ់​បាល់​ទាត់​ដូច​ខ្ញុំ​ដែរ​ ដូចនេះ​ខ្ញុំ​សង្ឃឹម​ថា​គេ​អាច​ក្លាយ​ជា​កីឡាករ​ដ៏​ល្បី​ដូច​ខ្ញុំ​នៅ​ពេល​អនាគត​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo រំពឹង​ថា​កូន​ប្រុស​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​ដ៏​ល្បី​ដូច​ខ្លួន​នា​ពេល​អនាគត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: