ជួល​ឡាន Lamborghini អស់​ ១៥០០ដុល្លារ ដើម្បី​ឲ្យ​មិត្ត​ស្រី​រំភើប​ចិត្ត តែ​លទ្ធផល…

ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ស្រី​ដែល​ជា​តារា​ម៉ូឌែល​វ័យ​ក្មេង អាយុ​១៨ ឆ្នាំ​នោះ​ បុរស​តៃវ៉ាន់​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Ding បាន​សុខ​ចិត្ត​ចំណាយ​លុយ ១៥០០ ដុល្លារ​អាមេរិក ក្នុង​ការ​ជួល​រថយន្ត​ស៊េរី​ទំនើប​ Lamborghini Gallador LP560-4 ពណ៌​លឿង​មួយ​ថ្ងៃ​ ដោយ​សង្ឃឹម​ថា​ គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​តាម​ផែន​ការ​ដែល​បាន​គ្រោង និង​ធ្វើ​ឲ្យ​មិត្ត​ស្រី​របស់​គាត់​ពេញ​ចិត្ត​។

​ដំបូង​ឡើយ​គ្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ មិត្ត​ស្រី​របស់​គាត់​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ នាង​ថែម​ទាំង​បាន​ថត​រូប​ជាមួយ​រថយន្ត​នោះ​យ៉ាង​សប្បាយ​រីករាយ​ ហើយ​បាន​បង្ហោះ​ចូល​បណ្តាញ​សង្គម​របស់​នាង​ទៀត​ផង ប៉ុន្តែ​ពេល​ដែល​ពួក​គេ​មក​ដល់​ទី​ក្រុង តៃ​ប៊ិ អ្វីៗ​ក៏​ផ្លាស់​ប្តូរ​បន្ទាប់​ពី​​មាន​ឧប្បទ្ទវហេតុ​កើត​ឡើង ដែល​ធ្វើ​ឲ្យ​រថយន្ត​ខូច​ខាត​យ៉ាង​ដំណំ​ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​មក​ដល់ លោក Ding បែរ​ជា​ទម្លាក់​កំហុស​ទៅ​លើ​មិត្ត​ស្រី​របស់​គាត់​ទៅ​វិញ​ តែ​ក្រោយ​ពី​ការ​សើប​អង្កេត​រយៈ​ពេល​ខ្លី​ទើប​គេ​ដឹង​ថា​ការ​ពិត​គឺ​លោក Ding ខ្លួន​ឯង​ទេ​ដែល​ជា​អ្នក​បង្ក​រឿង​នេះ​ឡើង។

ហើយ​ចុង​បញ្ចប់​គាត់​ក៏​ត្រូវ​ជំពាក់​បំណុល​ ២០ម៉ឺន​ដុល្លារ​ ក្នុង​ការ​សង​ថ្លៃ​ជួស​ជុល​ការ​ខូច​ខាត​រថយន្ត​ដ៏​ទំនើប​នេះ។ បន្ទាប់​ពី​មាន​ហេតុការ​នេះ​មិត្ត​ស្រី​របស់​លោក​ក៏​បាន​លុប​រូបថត​នាង​បង្ហោះ​ចូល​បណ្តាញ​សង្គម​នោះ​ចេញ និង​បាន​លុប​លោក Ding ចេញ​ពី​ជីវិត​របស់​នាង​ផង​ដែរ៕

ប្រែសម្រួល ៖ K3
ប្រភព ៖ 

  • ជួល​ឡាន Lamborghini អស់​ ១៥០០ដុល្លារ ដើម្បី​ឲ្យ​មិត្ត​ស្រី​រំភើប​ចិត្ត តែ​លទ្ធផល…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: