សិស្ស​សាលា​ប្រមាណ​៤០០​នាក់​ទៅ​ច្រៀង​មុខ​ផ្ទះ​គ្រូ​បង្រៀន​របស់​ខ្លួន​ដើម្បី​…

ថ្មីៗនេះវីដេអូមួយដែលបង្ហាញពីក្រុមសិស្សសាលាមួយក្រុមធំបានច្រៀងនៅមុខផ្ទះគ្រូបង្រៀនខ្លួនកំពុងត្រូវបានចែករំលែកគ្នាបន្តបន្ទាប់នៅលើបណ្ដាញសង្គម ។ ខណៈយោងតាមប្រភពពីអ្នកបង្ហោះវីដេអូបានបញ្ជាក់ថាចំនួនសិស្សទាំងអស់មានចំនួនប្រមាណជា៤០០នាក់ ។

តាមការសាកសួរអ្នកដែលបង្ហោះវីដេអូនេះបានឲ្យដឹងថាពួកគេគឺជាសិស្សនៃសាលា Christ Presbyterian Academy ដែលស្ថិតក្នុងទីក្រុង Nashville នៃសហរដ្ឋអាមេរិក ហើយកន្លែងដែលពួកគេប្រមូលផ្ដុំគ្នាដើម្បីច្រៀងនេះគឺជាផ្ទះរបស់គ្រូបង្រៀនរបស់ពួកគេដែលមានឈ្មោះថា Ben Ellis  ។

ហើយគោលបំណងពួកគេធ្វើបែបនេះព្រោះចង់បង្ហាញពីក្ដីស្រលាញ់ពួកគេរួមនឹងការលើកទឹកចិត្តទៅកាន់ Ben Ellis ដែលកំពុងមានជម្ងឺមហារីកឲ្យតស៊ូប្រឹងប្រែងកុំអស់សង្ឃឹម ហើយពួកគេសង្ឃឹមថាព្រះជាម្ចាស់នឹងជួយថែរក្សាលោកគ្រូរបស់គេឲ្យជាសះស្បើយ ។

ប្រភព ៖

  • សិស្ស​សាលា​ប្រមាណ​៤០០​នាក់​ទៅ​ច្រៀង​មុខ​ផ្ទះ​គ្រូ​បង្រៀន​របស់​ខ្លួន​ដើម្បី​…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: