យប់​មិញ​ Zlatan ក្លាយ​ជា​វីរបុរស​ជួយ​ Man Utd ឈ្នះ​ពាន​​ដើម​រដូវកាល​

កាលពីយប់មិញក្លឹបជើងឯក Premier League រដូវកាលមុនគឺ Leicester City បានធ្វើការប្រកួតជាមួយជើងឯក FA Cup គឺ Man Utd ដើម្បីប្រជែងពានរង្វាន់ដើមរដូវកាលគឺ FA Community Shiled ។ ដែលជាលទ្ធផលក្រុម Man Utd បានក្លាយជាជើងឯកនៃពានរង្វាន់មួយនេះក្រោយយកឈ្នះដោយលទ្ធផល២ទល់នឹង១លើក្លឹប Leicester City ។

ក្នុងការប្រកួតនេះក្លឹប Man Utd បានបើកការនាំមុខមុនដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Jesse Lingard នៅនាទីទី៣២ ក៏ប៉ុន្ដែខ្សែប្រយុទ្ធឆ្នើមរបស់ Leicester City គឺ Jamie Vardy ក៏អាចរកគ្រាប់តាមស្មើបានសម្រេចនៅនាទី៥២ តែយ៉ាងក្លឹប Man Utd បានព្យាយាមវាយសម្រុករហូតដល់នាទី៨២ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Man Utd គឺកីឡាករ Zlatan Ibrahimovic តែតបានមួយគ្រាប់ដ៏ល្អជួយឲ្យគេក្លាយជាវីរបុរសដែលជួយ Man Utd ឈ្នះពាន FA Community Shield នៅដើមរដូវកាលថ្មី ។

សូមបញ្ជាក់ថាសប្ដាហ៍ក្រោយថ្ងៃអាទិត្យទី១៤ក្លឹប Man Utd នឹងត្រូវប្រកួតជាមួយក្លឹប Bernemouth ដែលនោះជាការប្រកួតសប្ដាហ៍ដំបូងនៅក្របខណ្ឌ Premier League រដូវកាល២០១៦/២០១៧ ចាំមើលតើ Man Utd អាចរកបាន៣ពិន្ទុឬយ៉ាងណា ?

  • យប់​មិញ​ Zlatan ក្លាយ​ជា​វីរបុរស​ជួយ​ Man Utd ឈ្នះ​ពាន​​ដើម​រដូវកាល​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: