ការ​ប្រកាស​លទ្ធផល​ច្រឡំ​ទាំង​៥​ដែល​មិន​គួរ​កើត​ឡើង​

៥.បវរ​កញ្ញា​ពិភព​លោក​ឆ្នាំ​ ២០០៦

ច្រឡំ​បវរ​កញ្ញា​ពិភព​លោក​បាន​ទៅ​លើ​បេក្ខនារី​មក​ពី​ Costa Rica តែ​ការ​ពិត​ តំណែង​បវរកញ្ញា​ពិភព​លោក​ឆ្នាំ២០០៦​នោះ​គឺ​ត្រូវ​បាន​ទៅ​លើ​នាង​ Sofia Arzhakovskaya ជន​ជាតិ​រុស្សី​ ដែល​ក្រោយ​ពី​មាន​ការ​ភ័ន្តច្រឡំ​មក​ប៉ុស្តិ៍​ទូរទស្សន៍​ក៏​ថត​ការ​ពាក់​មកុដ​សារ​ជា​ថ្មីៗ​

៤.ការ​ប្រលង​ Australia Next Top Model ២០១០

ពិធី​ការ​នាង​ Sarah Murdoch បាន​ប្រកាស​លទ្ធផល​ច្រឡំ​ពោល​គឺ​ច្រឡំ​ថា​ ម្ចាស់​ជ័យ​លាភី​បាន​ទៅ​លើ​នាង​ Kelsey Martinovich ដែល​ម្ចាស់​ជ័យ​លាភី​ពិត គឺ​ បាន​ទៅ​លើ​នាង​ Amanda

៣.ការ​ឲ្យ​ក្រដាស​លទ្ធផល​ច្រឡំ​នៅ​កម្មវិធី​ Daytime Emmys

រឿង​នេះ​កើត​ឡើង​នៅ​ពេល​នាង​ Aisha Tyler បាន​យក​ស្រោម​សំបុត្រ​ខុស​ ខណៈ​ពេល​ដែល​កម្មវិធី​ឈាន​ដល់​ការ​ប្រកាស​រក​អ្នក​និយាយ​កម្មវិធី​ដែល​លេច​ធ្លោ​ជាង​គេ​ ។

២.គណៈ​វិនិច្ឆ័យ​ប្រកប​ឈ្មោះ​មិន​ច្បាស់​ Lee និង Lim

លោក​ Arie Van Lysebeth និយាយ​ប្រកប​ស្រះ​មិន​ច្បាស់​រវាង​ពាក្យ​ Lee និង Lim បាន​ធ្វើ​ឲ្យ​ បេក្ខនារី Lee Ji Yoon ស្តាប់​ច្រលំ​ស្មាន​ថា​នាង​ជា​អ្នក​ឈ្នះ ដែល​ក្រោយ​មក​ភ្លាមៗ​នោះ​ គណៈ​កម្មការ​បាន​ប្រាប់​ថា​អ្នក​ឈ្នះ​គឺ Lim Ji Yoon ។

១.ការ​ប្រកាស​លទ្ធផល​ច្រឡំ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បវរកញ្ញា​ចក្រ​វាល ២០១៥

ជា​រឿង​ដែល​មិន​គួរ​កើត​មាន​ ដោយ​ការ​ប្រកាស​ខុស​របស់​លោក​ Steve Harvey ខណៈ​ដែល​គាត់​ច្រឡំ​អ្នក​ឈ្នះ​ បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​កូឡុំប៊ី​ Ariadna Gutierrez ភ្លាមៗ​នោះ​លោក​ក៏​បាន​ត្រលប់​មក​សុំទោស​នឹង​កំហុស​របស់​ខ្លួន​ដែល​ការ​ពិត​ម្ចាស់​តំណែង​ បវរកញ្ញ​ចក្រ​វាល​ឆ្នាំ​២០១៥​នេះ​គឺ​មាន​ទៅ​លើ​នាង​ Pia Wurtzbach ជន​ជាតិ​ហ្វីលីពីន​ទេ​ ។

ប្រែសម្រួល ៖ Limbique
ប្រភព ៖ thedailypedia

  • ការ​ប្រកាស​លទ្ធផល​ច្រឡំ​ទាំង​៥​ដែល​មិន​គួរ​កើត​ឡើង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: