បេក្ខជន​ Britain’s Got Talent លេង​សៀក​មួយ​ក្បាច់​លួច​អាវ​ទ្រនាប់​ Judge ​បាន​មែន ?

ក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពដ៏ល្បីមួយរបស់ អង់គ្លេស គឺ Britain’s Got Talent កាលពីពេលថ្មីៗកន្លងទៅនេះ បេក្ខជនម្នាក់បានធ្វើអ្នកទស្សនាជាច្រើនមានភាពស្រឡាំងកាំងព្រោះតែ ការបង្ហាញពីសមត្ថភាពស្ពិនភ្នែកដ៏ស្ទាត់ជំនាញ។

គាត់បានចាប់ផ្ដើមដំបូងជាមួយនឹងការបំបែកស្រោមដៃដែលផ្ទុកទៅដោយខ្យល់ចេញជាដបស្រាមួយ។ បន្ទាប់មកគាត់ក៏បានអញ្ជើញ Judge ដ៏ស្រស់ស្អាតគឺ អ្នកនាង Amanda Holden ឲ្យចូលរួមសម្ដែងជាមួយ ដោយគាត់ បានសប់ប៉េតប៉ោងពណ៌ក្រហមមួយយ៉ាងធំ។

ប៉ុន្តែជាមួយនឹងប៉េតប៉ោងដ៏ធំនោះគាត់មិនបានបង្ហាញពីភាពអស្ចារ្យអ្វីនោះទេ ក្រៅពីបញ្ចេញខ្យល់មកក្រៅវិញនោះ។ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងនោះគឺ ពេលដែល Amanda ដើរចុះមកក្រោមវិញគាត់បែរយកដៃដាក់ពីក្រោយខ្នងនាង រួចដកមកវិញជាមួយនឹងអាវទ្រនាប់ពណ៌ខ្មៅមួយដែលធ្វើឲ្យអ្នកគ្រប់គ្នាគិតថា គាត់បានលួចយកអាវទ្រនាប់ពីខ្លួនរបស់ Amanda។

ការពិតនោះគ្រាន់តែជាវិធីសាស្ត្រធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយរីករាយតែប៉ុណ្ណោះ អាវនោះប្រហែលជាគាត់ដាក់មកតាមខ្លួនរួចជាស្រេចតែប៉ុណ្ណោះ ព្រោះមើលទៅ Amanda មិនបានពាក់អាវទ្រនាប់ពណ៌ខ្មៅប្រភេទនោះទេ ព្រោះនាងបានស្លៀករ៉ូបពណ៌ក្រហមដែលវាលខ្នង បើសិនជានាងពាក់អាវទ្រនាប់ពណ៌ខ្មៅនោះមែន ប្រិយមិត្តប្រហែលជាបានឃើញដៃអាវទ្រនាប់ពណ៌ខ្មៅនោះហើយ៕

  • បេក្ខជន​ Britain’s Got Talent លេង​សៀក​មួយ​ក្បាច់​លួច​អាវ​ទ្រនាប់​ Judge ​បាន​មែន ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: