Casillas ៖ ខ្ញុំ​នឹង​ចូល​និវត្តន៍​នៅ​ពេល​ដែល​ Buffon សម្រេច​ធ្វើ​វា​

អ្នកចាំទីចាស់វស្សារបស់ជម្រើសអេស្ប៉ាញគឺកីឡាករ Iker Casillas បានបង្ហើបឲ្យដឹងថារូបគេនឹងសម្រេចចិត្តចូលនិវត្តន៍នៅពេលមិត្តរួមជំនាន់ជាមួយខ្លួនគឺអ្នកចាំទីដ៏អស្ចារ្យរបស់អ៊ីតាលីកីឡាករ Gianluigi Buffon សម្រេចចិត្តចូលនិវត្តន៍ដែរនោះ  ។

កីឡាករ Buffon ដែលបច្ចុប្បន្នមានវ័យ៣៨ឆ្នាំទើបតែបន្តកុងត្រាថ្មីជាមួយ Juventus ដែលធ្វើឲ្យគាត់បន្តលេងដល់បញ្ចប់រដូវកាល២០១៧/២០១៨ ដោយឡែកកីឡាករ Casillas ដែលបច្ចុប្បន្នមានវ័យ៣៥ឆ្នាំក៏មានគម្រោងបន្តកុងត្រាជាមួយ Porto ដល់ឆ្នាំ២០១៨ផងដែរ ។

ដោយ Casillas បាននិយាយថា « នៅពេលដែល Buffon ចូលនិវត្តន៍ខ្ញុំនឹងសម្រេចចូលនិវត្តន៍ដូចគ្នា ។ ហើយថ្មីៗនេះគាត់ទើបតែបន្តកុងត្រាថ្មីដែលដំណឹងនេះពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្ត ដូចនេះខ្ញុំនឹងបន្តដូចគាត់ដែរព្រោះពួកយើងនៅមានមហច្ឆិតាដូចគ្នា ហើយនៅពេលពួកយើងសម្រេចចិត្តបញ្ចប់យើងនឹងរៀបចំការប្រកួតដ៏អស្ចារ្យមួយរវាងមិត្តរបស់ខ្ញុំនឹងមិត្តរបស់គាត់ » ។

ក្រៅពីនិយាយពាក់ព័ន្ធនឹងការចូលនិវត្តន៍កីឡាករ Casillas ក៏បាននិយាយទាក់ទងនឹងការប្រកួតព្រឹត្តិការណ៍ Euro ផងដែរដោយគាត់បាននិយាយថា « នៅពេលនេះការប្រកួតគឺច្បាស់ណាស់ថាពិបាកជាង៤ឆ្នាំ ព្រោះបារាំងបង្ហាញទម្រង់លេងដ៏ល្អ ខណៈប៊ែលហ្សិកក៏ខ្លាំងណាស់ដែរ ចំណែកអាល្លឺម៉ង់គឺជាជើងឯក World Cup កាលពី២០១៤ ហើយចំពោះអ៊ីតាលីនិងព័រទុយហ្គាល់ក៏គ្រោះថ្នាក់ដូចគ្នា ដូចនេះយើងមិនអាចប្រាកដថានរណាជាជើងឯកទេប៉ុន្តែពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Casillas ៖ ខ្ញុំ​នឹង​ចូល​និវត្តន៍​នៅ​ពេល​ដែល​ Buffon សម្រេច​ធ្វើ​វា​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: