លេច​ចេញ​លក្ខណៈ​សម្បត្តិ​ថ្មី​របស់​iPhone 7 តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ពាក្យ​ដែល ​Tim Cook ថា​យើង​នឹង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​វា

លោកអ្នកប្រហែលជានៅចាំ កាលពីពេលដែលខេមបូមេកស្រង់សម្ដីដែលលោកTim Cook បាននិយាយក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍។

កាលណោះលោកបាននិយាយថា iPhone ជំនាន់ថ្មីនឹងក្លាយជាឧបករណ៍ដែលយើងមិនអាចខ្វះបាន ហើយយើងនឹងឆ្ងល់ថាយើងនឹងអាចរស់នៅដោយគ្មានវាយ៉ាងម៉េច? ពាក្យសម្ដីនេះវាបានចាក់ដោតអារម្មណ៍អ្នកតាមដានបច្ចេកវិទ្យា និងចង់ឃើញរូបរាងពិតរបស់iPhone 7ឆាប់ៗ។ងាកមកចាប់អារម្មណ៍នឹងព័ត៌មានបែកធ្លាយដែលទាក់ទងនឹងiPhone ជំនាន់ថ្មីនេះម្ដង ឃើញថាវាមានច្រើនលើសពីច្រើន ប៉ុន្តែមិនទាន់មានលក្ខណៈសម្បត្តិមួយណាដែលទាក់ចិត្តមនុស្សគ្រប់គ្នានៅឡើយទេ។រហូតមកដល់ពេលនេះក៏លេចចេញនៅពាក្យចចាមអារ៉ាមថ្មីមួយទៀត ដែលវាមកព្រមជាមួយភស្តុតាងផងដែរ។

ការលេចធ្លាយថ្មីនេះ តាមរយះគំរូសន្ទះក្រោយរបស់iPhone ដែលបង្ហាញថាវាមានSpeakerដល់ទៅបួន គឺនៅគែមខាងក្រោមមានពីរ ជាធម្មតា និងបន្ថែមនៅផ្នែកខាងលើពីរបន្ថែមទៀត។ប្រការនេះត្រូវបានមនុស្សគ្រប់គ្នាគិតថាវាអាចទៅរួចដោយសារតែ Apple ក៏បានបំពាក់SpeakerបួនបែបនេះនៅលើiPad ស៊េរីថ្មីរួចហើយ ដូច្នេះវាមិនចម្លែកទេដែលវាបំពាក់លើiPhone នោះ។ងាកមកមើលសន្ទះពីផ្នែកខាងក្រោយវិញ ឃើញថាFlash ដែលនៅចំហៀងត្រូវបានប្ដូរមកនៅខាងក្រោមLens កាមេរ៉ាវិញ។ប៉ុន្តែLens កាមេរ៉ាវាធំជាងមុន តែមិនមែនភ្លោះដូចពាក្យចចាមអារ៉ាមមុនៗ ទេ យ៉ាងណាគេនៅតែយល់ថាកាមេរ៉ាភ្លោះនៅតែ មានតែនឹងបំពាក់តែលើស៊េរី 5.5 inches ប៉ុណ្ណោះ។

លេច​ចេញ​លក្ខណៈ​សម្បត្តិ​ថ្មី​របស់​iPhone 7 តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ពាក្យ​ដែល ​Tim Cook ថា​យើង​នឹង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​វា

លេច​ចេញ​លក្ខណៈ​សម្បត្តិ​ថ្មី​របស់​iPhone 7 តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ពាក្យ​ដែល ​Tim Cook ថា​យើង​នឹង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​វា

ទាំងនេះជាការលេចធ្លាយរួមផ្សំទៅលើiPhone ស៊េរីថ្មី ប៉ុន្តែបើយើងបូកបញ្ចូលលក្ខណៈសម្បត្តិទាំងអស់បញ្ចូលគ្នា វានៅតែ មិនទាន់លេចធ្លោនិងចាប់អារម្មណ៍ឡើយ។ចាំមើលទាំងអស់គ្នាថាវានឹងមានអ្វីថ្មីទៀតសម្រាប់ iPhone ថ្មីនេះអោយសាកសមនឹងពាក្យលោក Tim Cook នោះ៕

Source:

  • លេច​ចេញ​លក្ខណៈ​សម្បត្តិ​ថ្មី​របស់​iPhone 7 តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ពាក្យ​ដែល ​Tim Cook ថា​យើង​នឹង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​វា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: