ក្រោយ​ពី​ទិញ Vardy អត់​បាន​គ្រូ​បង្វឹក​ Arsenal កំពុង​មាន​គម្រោង​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​ជា​គោល​ដៅ​របស់​ក្លឹប​ Leicester City

ថ្មីៗនេះក្លឹប Arsenal ទើបតែបរាជ័យក្នុងទិញយកខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Leicester City គឺកីឡាករ Jamie Vardy ។ តែយ៉ាងណាមានដំណឹងមកថាបច្ចុប្បន្នគ្រូបង្វឹក Arsenal គឺលោក Arsene Wenger កំពុងមានគម្រោងក្នុងនាំយកខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីមួយរូបដែលត្រូវគេដឹងថាជាគោលដៅដែលក្លឹប Leicester City ចង់បានដែរ ។

ដែលកីឡាករសញ្ជាតិអាល់ហ្សេរីរូបនោះមានឈ្មោះថា Islam Slimani ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Sporting របស់ព័រទុយហ្គាល់ ។ កាលពីរដូវកាលមុនខ្សែប្រយុទ្ធនេះបានបង្ហាញទម្រង់លេងរបស់ខ្លួនយ៉ាងល្អដោយអាចស៊ុតបញ្ចូល៣១គ្រាប់ក្នុងការបង្ហាញខ្លួន៤៤ប្រកួត ។

បើយោងតាមប្រភពពី The Goal បានឲ្យដឹងថាបច្ចុប្បន្ន Arsenal បានត្រៀមទឹកប្រាក់ប្រមាណជា១៥លានផោនដើម្បីដេញថ្លៃលើខ្សែប្រយុទ្ធរូបនេះពីក្លឹប Sporting ។ គួរបញ្ជាក់ថាក្រៅពី Arsenal ហើយក្លឹប Tottenham Hortspur ក៏កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ក្រោយ​ពី​ទិញ Vardy អត់​បាន​គ្រូ​បង្វឹក​ Arsenal កំពុង​មាន​គម្រោង​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​ជា​គោល​ដៅ​របស់​ក្លឹប​ Leicester City已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: