អី​យ៉ាស់​ Ronaldo មាន​ម៉ាក​ទឹក​អប់​ផ្ទាល់​ខ្លួន​ហើយ​​

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​កីឡាករ​ Cristiano Ronaldo ទើប​តែ​បញ្ចេញ​ម៉ាក​ផលិត​ផល​ផ្ទាល់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Cristiano Ronaldo Legaxy ដែល​បាន​ដាក់​បង្ហាញ​នៅ​ទី​ក្រុង​ម៉ាឌ្រីត​នៃ​ប្រទេស​អេស្ប៉ាញ​ ។

ខណៈ​នៅ​ក្នុង​ការ​ដាក់​បង្ហាញ​នោះ​ Ronaldo បាន​និយាយ​ថា​ « ការ​បង្កើត​ក្លិន​ទឹក​អប់​ផ្ទាល់​ខ្លួន​គឺ​ជា​សុបិន​ដែល​ខ្ញុំ​ចង់​ធ្វើ​តាំង​ពី​តូច​ ។ មាន​ទឹក​អប់​ដែល​មាន​ឈ្មោះ​​របស់​ខ្ញុំ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ ហើយ​នៅ​ពេល​ដែល​មាន​អ្នក​និយាយ​អំពី​វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ » ។

កីឡាករ​ Ronaldo បាន​បន្ថែម​ថា​ « សម្រាប់​គ្រប់​គ្នា​ដែល​ចូល​ចិត្ត​ Cristiano Ronaldo ដូចនេះ​ពួក​គេ​អាច​មាន​របស់​អ្វី​មួយ​ដែល​មាន​អារម្មណ៍​ថា​ពួក​បាន​នៅ​ជិត​ខ្ញុំ​ » ។

ក្នុង​ពេល​ដាក់​បង្ហាញ​ទឹកអប់​នេះ​ Ronaldo បាន​បង្ហើប​ថា​ខ្លួន​បាន​ធ្វើ​ការ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ដែល​មាន​ឈ្មោះ​ថា​ Eden Perfum ដើម្បី​ផលិត​ម៉ាក​ទឹក​អប់​មួយ​នេះ​ ។

គួរ​បញ្ជាក់​ថា​ Ronaldo បាន​ជោគជ័យ​ជាមួយ​អាជីវកម្ម​សំលៀក​បំពាក់​និង​ខោ​ក្នុង​រួច​ទៅ​ហើយ​ខណៈ​លោក​រំពឹង​ថា​សម្រាប់​អាជីវកម្ម​ទឹក​អប់​នេះ​និង​ធ្វើ​ឲ្យ​លោក​កាន់​តែ​ល្បី​ល្បាញ​ ៕

តោះ​មើល​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ខាង​ក្រោម ៖

ប្រភព ៖​ 
ប្រែសម្រួល ៖ វិចទ័រ

  • អី​យ៉ាស់​ Ronaldo មាន​ម៉ាក​ទឹក​អប់​ផ្ទាល់​ខ្លួន​ហើយ​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: