មាន​ទៀត​ហើយ ឪពុក​មាន​តែ​ដៃ​ម្ខាង​ខំ​អា​ឈើ​យក​លុយ​ឱ្យ​កូន​រៀន​ទាល់​តែ​ចប់

យុវជនម្នាក់ឈ្មោះថា Trang ​បានក្រាបសំពះបាតជើងឪពុករបស់ខ្លួនដែលមានតែដៃម្ខាងខំ រកស៊ីអាឈើយកប្រាក់ឱ្យកូនរៀនរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រវិទ្យានៅសាកលវិទ្យាល័យនៅទីក្រុងបាងកក។

រឿងរ៉ាវដ៏កម្សត់នេះត្រូវបានបែកធ្លាយ បន្ទាប់ពីនិស្សិតកម្សត់រូបនេះយកសញ្ញាបត្ររបស់ខ្លួនដែលទើបរៀនចប់ជូនដល់លោកឪពុក ដល់កន្លែងអាឈើ ហើយអ្នកកាសែតបានឃើញរូបភាពនោះ ក៏ចុះទៅសម្ភាសន៍តែម្ដង។ ក្នុងកិច្ចសម្ភាសន៍ លោកឪពុកដ៏សែនល្អរូបនេះ បានបញ្ជាក់ថាមកពីជីវិតរបស់គាត់ពិបាកខ្លាំងហ្នឹងហើយ ទើបធ្វើឱ្យលោកសម្រេចចិត្តប្រឹងអស់មួយជីវិតនេះ ដើម្បីបានប្រាក់ជួយកូនឱ្យរួចផុតពីការរកស៊ីប្រើកម្លាំង ដូចសត្វធាតុនេះ។

ចំណែកកូនប្រុសវិញ បាននិយាយដែរថាលោកយកប្រាក់ឪពុកទៅរៀនម្ដងណាក៏ទឹកភ្នែកស្រក់ចុះដែរ ព្រោះថាគាត់ខំខ្លាំងណាស់ ទោះជាឈឺក៏មិនបានសម្រាកដែរ ដើម្បីបានប្រាក់នេះ។ ត្បិតតែមិនអាចជួយឪពុកវិញបានភ្លាមៗ តែរូបគេបានបញ្ជាក់ថាប្រាក់ដែលពុកឱ្យទាំងអស់មិនដែលចាយវាយទៅណាទេ ក្រៅពីទិញសៀវភៅរៀននិងបង់ថ្លៃសាលាតិចតួចប៉ុណ្ណោះ។

រៀនចប់បានបរិញ្ញាបត្រមួយនេះ យុវជនខាងលើបានបញ្ជាក់ទៀតថាលោកនឹងយកទៅរកការងារធ្វើ ដើម្បីយកប្រាក់មកជួយឪពុកវិញ ពោលគឺឱ្យគាត់ឈប់ធ្វើការងារអាឈើនោះទៀតទៅ៕

ប្រែសម្រួល៖ បុរសកម្សត់

ប្រភព៖ Thairath

  • មាន​ទៀត​ហើយ ឪពុក​មាន​តែ​ដៃ​ម្ខាង​ខំ​អា​ឈើ​យក​លុយ​ឱ្យ​កូន​រៀន​ទាល់​តែ​ចប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: