Minzy បាន​សរសេរ​​សារ​​យ៉ាង​វែង​មួយ​ដើម្បី​សុំ​អភ័យទោស​ពី​អ្នក​គាំទ្រ​របស់​នាង

អតីតសមាជិកឆ្នើមរបស់ក្រុមចម្រៀងនារី 2ne1 កញ Minzy បានសរសេរសារយ៉ាងវែងមួយនៅលើគណនី Instagram របស់នាងដើម្បីឆ្លើយតបអំពីការចាកចេញពីក្រុម 2ne1។ នាងចង់សុំអភ័យទោសអ្នកគាំទ្រទាំងឡាយដែលអាក់អន់ស្រពន់ចិត្តចំពោះការសម្រេចចិត្តមួយនេះ។

នាងបានលើកឡើងអំពីបទពិសោធន៍ការងារទាំងឡាយដែលនាងទទួលបានយ៉ាងហូរហៀរពីក្រុមចម្រៀងមួយនេះ។ នាងពិតជាសុំទោសពិតមែនដល់អ្នកគាំទ្ររូបនាងកន្លងមកចំពោះការសម្រេចមួយនេះ។

ដើម្បីអោយកាន់តែជ្រាបច្បាស់លោកអ្នកអាចក្រឡេកមើលសំបុត្រដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
“សួស្ដីអ្នករាល់គ្នា! នេះគឺជា Minzy។

សារមួយនេះត្រូវបានសរសេរដោយអស់ពីចិត្តរបស់នាងខ្ញុំទៅកាន់អ្នកដែលតែងតែគាំទ្រខ្ញុំកន្លងមក។
ជាដំបូងនាងខ្ញុំសូមអភ័យទោសដល់អ្នកគាំទ្រដែលបានទទួលនូវព័ត៌មានដ៏គួរអោយរន្ធត់អំពីការចាកចេញរបស់ខ្ញុំ។

ខ្ញុំសម្រេចចិត្តធ្វើបែបនេះដោយឆ្លងកាត់ការគិតពិចារណាជាច្រើនលើកច្រើនសារក្នុងការបន្តគោលដៅជីវិតថ្មីរបស់ខ្ញុំដែលជាសិល្បករមួយរូបដែលមានឈ្មោះថា Mizy Kong។

ចាប់តាំងពីខ្ញុំចាប់ផ្ដើមអាជីពជាមួយក្រុមចម្រៀង 2ne1 កាលពីខ្ញុំអាយុ១៦ឆ្នាំ ខ្ញុំតែងតែដឹងគុណ និងចងចាំរាល់រយលានអនុស្សាវរីយ៍ដែលខ្ញុំមានជាមួយនឹងអ្នកគាំទ្រទាំងឡាយទូទាំងពិភពលោក។ បទពិសោធន៍និងការចងចាំទាំងនេះពិតជាមានន័យមិនអាចកាត់ថ្លៃបានហើយខ្ញុំនឹងចងចាំវារហូត។ អរគុណអ្នករាល់គ្នាដែលជាកម្លាំងចិត្តធ្វើអោយខ្ញុំកាន់តែរីកចម្រើនឡើងក្នុងនាមជាសិល្បករមួយរូប។

ខ្ញុំសន្យាថាខ្ញុំនឹងខិតខំព្យាយាមធ្វើការអោយកាន់តែប្រសើរឡើង ដើម្បីបំពេញតម្រូវការរបស់អ្នករាល់គ្នាដោយស្មោះអស់ពីចិត្តរបស់នាងខ្ញុំ។

តាមរយៈវិថីថ្មីរបស់ខ្ញុំ ខ្ញុំនឹងតបស្នងនូវការស្រលាញ់ ការលះបង់ ការគាំទ្ររបស់អ្នកទាំងអស់គ្នាអោយស័ក្ដិសម។

អរគុណជាអនេកដល់អ្នកគាំទ្រ គ្រួសារ និងមិត្តភ័ក្ដិដែលបានស្រលាញ់ យកចិត្តទុកដាក់ និងបារម្ភអំពីនាងខ្ញុំ។

ខ្ញុំសន្យាថានឹងត្រលប់មកនាងពេលឆាប់ៗនេះ។

ដោយសេចក្ដីស្រលាញ់

Minzy

 

ប្រភពៈ ដោយៈ Gemini Fleta

  • Minzy បាន​សរសេរ​​សារ​​យ៉ាង​វែង​មួយ​ដើម្បី​សុំ​អភ័យទោស​ពី​អ្នក​គាំទ្រ​របស់​នាង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: