ឈិន សុធារី ត្អូញថា លែងចង់រស់!

6 Videos


ពិធីការិនី តូច ច្រលឹង ឈិន សុធារី បានត្អូញត្អែរកាលពីពេលថ្មីៗនេះថា នាងលែងចង់រស់តែខ្លាចមិនមានអ្នកមើលថែរទាំកូនទាំងពីររបស់នាង។ ទំនាក់ទំនងរវាង ឈិន សុធារីនិង ស្វាមី លោក សុវណ្ណ មករា កាន់តែមានការប្រេះស្រាំធ្ងន់ធ្ងរមិនអាច ស្រោចស្រង់បាន ទោះបី ជាប្តីប្រពន្ធមួយគូរនេះ
មានកូនប្រុសស្រីគួរអោយស្រលាញ់ដល់ទៅពីរនាក់ក្តី។

ឈិន សុធារី ត្អូញថា លែងចង់រស់!

លើកនេះ ក៌មិនខុសពីលើកមុនដែរ ឈិន សុធារី បានបង្ហោះសារត្អូញត្អែរថា”ពិបាកទ្រាំណាស់លោកអើយ មានអ្នកណាយល់អារម្មណ៌នេះ និយាយតាមត្រង់ចុះ មិនចង់រស់នៅទេ ប៉ុន្តែខ្លោចផ្សារនិងកូនបើអត់ពី ម៉ាក់ទៅ តើបានអ្នកណាមើលថែកូនរឺមានដែរ តើគេអាចមើលថែរកូនៗបានដូចម៉ាក់ ទេ??? សំនួរគ្មានចម្លើយ…”។

ឈិន សុធារី ត្អូញថា លែងចង់រស់!

ជាមួយនឹងសារមួយនេះ បានធ្វើអោយមិត្តភក្តិក្នុងហ្វេសប៊ុកមានការអាណិតអាសូរដល់រូបនាង ដែលជួបរឿងស្នេហាមិនសមប្រកប។តែក៌មានការលើកទឹកចិត្តអោយនាងរឹងមាំដើម្បីកូនៗ…។

គួរបញ្ជាក់ផងដែរថា ក្រោយ ពី ឈិន សុធារី សម្រាលកូន មក ទំនាក់ទំនងរវាងនាងនិងស្វាមីកាន់តែ
សោះអង្គើយ ហើយ ឈិន សុធារី ក៏ធ្លាប់ធ្វើការអះ អាងថា មានអ្នកទីបីចូលជ្រៀតជ្រែក។

ឈិន សុធារី ត្អូញថា លែងចង់រស់!

នៅពេលឆាប់ៗខាងមុខនេះ ឈិន សុធារី មានបំណងនាំកូនប្រុសស្រីរបស់នាងទៅប្រទេសបារាំង តែគេមិនបានដឹងថា នាងទៅរស់នៅឬទៅលំហែរ
កាយនោះទេ៕ ចេនី

ឈិន សុធារី ត្អូញថា លែងចង់រស់!

ឈិន សុធារី ត្អូញថា លែងចង់រស់!

ឈិន សុធារី ត្អូញថា លែងចង់រស់!