ហានិភ័យ ​៥​យ៉ាង ដែល​រាល់​សហគ្រិន​ត្រូវ​តែ​ទទួល​យក

Image of smart young businessmen looking at camera at meeting

នៅ​ពេល​ដែល​គេ​និយាយ​ពី​សហគ្រិនភាព គេ​មិន​ភ្លេច​និយាយ​ពី​ការ​ទទួល​យក​ ហានិភ័យ​នោះ​ទេ ព្រោះ​ថា​វា​ជា​រឿង​មិន​អាច​ទៅ​រួច ដែល​សហគ្រិន​ម្នាក់​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​មុខ​ជំនួញ ដោយ​មិន​មាន​ការ​ទទួល​យក​ហានិភ័យ​នៅ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន​។

បើ​ទោះ​បី​ជា​មិន​មែន​មុខ​ជំនួញ​ទាំង​អស់​សុទ្ធ​តែ​ដូចគ្នា មិន​មែន​សហគ្រិន​ទាំង​អស់​មាន​គោល​ដៅ​ដូច​គ្នា និង​មិន​មែន​គ្រប់​ស្ថានភាព​ទាំង​អស់​សុទ្ធ​តែ​មិន​អាច​ជៀស​រួច ក៏​រាល់​សហគ្រិន​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ទទួល​យក​ហានិភ័យ​នៅ​ក្នុង​ចំណុច​ណា​មួយ ឬ​ពេល​ណា​មួយ​ដូចគ្នា។

ដូចនេះ​ តើ​មាន​ហានិភ័យ​អ្វី​ខ្លះ ដែល​សហគ្រិន​ត្រូវ​ទទួល​យក​នៅ​ពេល​គេ​ចាប់​ផ្តើម​មុខ​ជំនួញ​របស់​គេ?

១. ការ​បាត់​បង់​នូវ​ការងារ​ដែល​ឋិត​ថេរ​ប្រចាំ​ថ្ងៃ

បើ​ទោះ​បី​ជា​មុខ​ជំនួញ​មិន​តម្រូវ​ឲ្យ​ សហគ្រិន​លា​ឈប់​ពី​ការងារ​ក៏​ដោយ ក៏​ប៉ុន្តែ​មុខ​ជំនួញ​ភាគ​ច្រើន​ទាម​ទារ​ឲ្យ​សហគ្រិន លះ​បង់​ពេល​វេលា​ការងារ ដើម្បី​ឲ្យ​គេ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​គោល​ដៅ​របស់​គេ។ គេ​លែង​ពឹង​ផ្អែក​លើ​ប្រាក់​ខែ​ដែល​ទទួល​បាន​ព​ការងារ​របស់​គេ​ទៀត​ហើយ ក៏​ប៉ុន្តែ​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​ពី​មុខ​ជំនួញ​របស់​គេ​វិញ។

២. ការ​ចង​ភ្ជាប់​លុយ​ផ្ទាល់​ខ្លួន​និង​មុខ​ជំនួញ

គ្រប់​មុខ​ជំនួញ​ត្រូវ​ការ​ដើមទុន ដែល​ សហគ្រិន​អាច​ទទួល​បាន​ដើម​ទុន​នេះ​ពី​គ្រួសារ មិត្តភក្តិ ឬ​ខ្ចី​ពី​ធនាគារ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ​សហគ្រិន​ជៀស​មិន​រួច​ពី​ការ​ដាក់​លុយ​ផ្ទាល់​ខ្លួន ដើម្បី​វិនិយោគ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន​ឡើយ​ ជា​ពិសេស​សហគ្រិន​ត្រូវ​មាន​លុយ​ដើម្បី​ធានា​ស្ថេរភាព​មុខ​ជំនួញ​តាំង​ពី​ពេល​ចាប់​ផ្តើម​។

៣. ការ​ភ្នាល់​នឹង​គំនិត​របស់​ខ្លួន

ក្នុង​នាម​ជា​សហគ្រិន គេ​ត្រូវ​វិនិយោគ​គ្រប់​យ៉ាង​លើ​គំនិត​របស់​គេ។ នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​រៀប​ចំ​គម្រោង​ជំនួញ​របស់​គេ គ្រប់​យ៉ាង​ហាក់​ដូចជា​ល្អ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​មុខ​ជំនួញ មិន​មែន​មាន​ន័យ​ថា វា​នឹង​អាច​ទៅ​រួច​ដូច​អ្វី​ដែល​គេ​គិត​នោះ​ទេ​។

៤. ការ​ប៉ាន់​ស្មាន​ពី​ដំណើរការ និង​លទ្ធផល

មុខ​ជំនួញ​រស់ ឬ​ស្លាប់ អាស្រ័យ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ប៉ាន​ស្មាន​ផង​ដែរ។​ ឧទាហរណ៍ គណនេយ្យករ ត្រូវ​ប៉ាន់​ស្មាន​ពី​លំហូរ​សាច់​ប្រាក់​ដើម្បី​ធានា​ថា​មាន​មូលធន​គ្រប់​គ្រាន់​សម្រាប់​ធានា​ដំណើរ​ការ​ក្រុមហ៊ុន។ ដូចនេះ​ រាល់​ការ​ប៉ាន់​ស្មាន​របស់​សហគ្រិន ត្រូវ​តែ​មាន​ការ​ស្រាវ​ជ្រាវ​ឲ្យ​បាន​ល្អ មិន​មែន​ជា​ការ​ប៉ាន់​ស្មាន​ដោយ​ងងឹត​ងងុល​នោះ​ទេ បើ​មិន​ដូច្នោះ វា​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​ក្រុមហ៊ុន​មាន​ភាព​ទន់​ខ្សោយ ដែល​នាំ​ឲ្យ​ខូច​ខាត​ដល់​សក្កានុពល​របស់​ក្រុមហ៊ុន។

៥. ការ​ជឿ​ទុក​ចិត្ត​លើ​ដៃ​គូ និង​អ្នក​រួម​ក្រុម

គ្មាន​នរណា​ម្នាក​សាង​មុខ​ជំនួញ​ឡើង​ ដោយ​គ្មាន​អ្វី​សោះ​នោះ​ទេ ពោល​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​រួម​វិនិយោគ ដើម្បី​ទទួល​បាន​មូល​និធិ ​និង​ការ​ណែនាំ ព្រម​ទាំង​ត្រូវ​ពឹង​ផ្អែក​លើ​បុគ្គលិក ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដំណើរ​ការ​ទៅ​បាន​ល្អ​។​ សហគ្រិន​អាច​កាត់​បន្ថយ​ហានិភ័យ​នេះ ដោយ​ធ្វើការ​ជាមួយ​នឹង​មនុស្ស​ដែល​ល្អ និង​អាច​ជឿ​ទុក​ចិត្ត​បាន។

ទោះ​បី​ជា​ការ​កសាង​មុខ​ជំនួញ ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ក៏​ដោយ ក៏​អ្នក​មិន​ត្រូវ​មាន​ភាព​ភ័យ​ខ្លាច​នឹង​ហានិភ័យ​ទាំង​នេះ​ទេ ព្រោះ​ថា​បរាជ័យ គឺ​ប្រៀប​បី​ដូច​ជា​ក្រ​ហូង​បណ្តោះ​អាសន្ន​មួយ​ប៉ុណ្ណោះ ដែល​អ្នក​អាច​គេច​ចេញ​ពី​វា ហើយ​អ្នក​នៅ​តែ​អាច​ព្យាយាម​ម្តង​ទៀត​បាន​ បើ​ទោះ​បី​ជា​អ្នក​បរាជ័យ​ក៏​ដោយ ត្បិត​ថា​សហគ្រិន​ដែល​មាន​ភាព​ជោគជ័យ​ខ្លាំង និង​មាន​គេ​ទទួល​ស្គាល់​ច្រើន​មួយ​ចំនួន​ ក៏​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​នូវ​ការ​បរាជ័យ​ដូចគ្នា​ផង​ដែរ​។

ប្រែសម្រួល ៖ សុផានី
ប្រភព ៖

  • ហានិភ័យ ​៥​យ៉ាង ដែល​រាល់​សហគ្រិន​ត្រូវ​តែ​ទទួល​យក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: