ពិត​ជា​គួរ​ឲ្យ​សរសើរ​មែន​ ! Messi ប្ដូរ​ចូល​លេង​នៅ​នាទី​៦១​ទៅ​ហើយ​តែ​បែរ​ជា​អាច​រក​បាន​ Hat-trick

ក្នុងការប្រកួត Copa America កាលពីព្រឹកមិញនេះក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះយ៉ាងចាស់ដៃដោយលទ្ធផល៥ទល់នឹង០លើជម្រើសជាតិប៉ាណាម៉ា ។

អ្វីដែលធ្វើគ្រប់ភ្ញាក់ផ្អើលគឺកីឡាករ Lionel Messi ដោយសារតែក្នុងនាមជាកីឡាករបម្រុងហើយត្រូវបានប្ដូរចូលនៅនាទី៦១ទៅហើយនោះខ្សែប្រយុទ្ធរូបនេះបែរជាអាចរកគ្រាប់បាល់ Hat-trick បានសម្រេចដោយគេស៊ុតនៅនាទី (៦៨,៧៨និង៨៧ ) ។ ដោយឡែក២គ្រាប់ទៀតរបស់អាហ្សង់ទីនធ្វើបានដោយកីឡាករ Otamedi នៅនាទី៧និងកីឡាករ Sergio Arguero នៅនាទី៩០ ។

ឆ្លងតាមជ័យជំនះនេះធ្វើអោយអាហ្សង់ដែលស្ថិតនៅពូល D អាចឆ្លងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Copa America បានហើយ បើទោះជាសល់មួយប្រកួតដែលប៉ះជាមួយបូឡូវីក៏ដោយចុះ ។

សូមទស្សនាការស៊ុត Hat-trick របស់ Messi ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ពិត​ជា​គួរ​ឲ្យ​សរសើរ​មែន​ ! Messi ប្ដូរ​ចូល​លេង​នៅ​នាទី​៦១​ទៅ​ហើយ​តែ​បែរ​ជា​អាច​រក​បាន​ Hat-trick已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: