ទើប​បង្ហាញ​ខ្លួន​បាន​២​ប្រកួត​កីឡាករ​រូប​នេះ​ជិត​បំបែក​កំណត់​ត្រា​មួយ​របស់​ Zidane ទៅ​ហើយ​

ខ្សែបម្រើមួយរូបរបស់បារាំងគឺកីឡាករ Dimitri Payet បច្ចុប្បន្នក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពក្រោយពីរូបគេស៊ុតបញ្ចូលទីបាន២គ្រាប់ឲ្យបារាំងក្នុងការប្រកួត២លើកកន្លងមកក្នុងពូលនៅ Euro 2016 នេះ ។

ដោយ Payet បានស៊ុតបញ្ចូលទី១គ្រាប់ពេលបារាំងឈ្នះ២ទល់នឹង១លើរ៉ូម៉ានីកាលពីប្រកួតជុំទី១ នឹង១គ្រាប់ទៀតរូបគេបានស៊ុតបញ្ចូលទីកាលពីយប់មិញពេលបារាំងឈ្នះ២ទល់នឹង០លើអាល់ប៉ានី ។ ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺត្រឹមការបង្ហាញខ្លួន២ប្រកួតនេះកីឡាករ Payet គឺជិតបំបែកកំណត់ត្រាមួយរបស់តារាបាល់ទាត់លេចធ្លោបារាំងគឺ Zinedine Zidane នោះគឺកំណត់ត្រាក្នុងការបង្កើតឱកាសស៊ុតបញ្ចូលទី ( Created Chance) ។

ដោយក្នុងព្រឹត្តិការណ៍ Euro កាលពីឆ្នាំ២០០៤ លោក Zidane បានបង្កើតឱកាសក្នុងការស៊ុតបញ្ចូលទីចំនួន១៥លើកដែលពេលនោះបារាំងជ្រុះនៅវគ្គ៨ក្រុម ដោយឡែកសម្រាប់ Payet វិញត្រឹមតែ២ប្រកួតកន្លងមកនេះរូបគេបានបង្កើតឱកាសដល់ទៅ១៤លើករួចស្រេចទៅហើយ ដូចនេះកំណត់ត្រានេះប្រហែលជាមិនពិបាកទេសម្រាប់គេមើលទៅ ។

ខាងជាវីដេអូបង្ហាញសមត្ថភាពរបស់គេពេលប៉ះជាមួយអាល់ប៉ានីនិងរ៉ូម៉ានី ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ទើប​បង្ហាញ​ខ្លួន​បាន​២​ប្រកួត​កីឡាករ​រូប​នេះ​ជិត​បំបែក​កំណត់​ត្រា​មួយ​របស់​ Zidane ទៅ​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: