Zidane និយាយ​ថា​ Ronaldo នឹង​ Bale មិន​មែន​សម្រាប់​លក់​នោះ​ទេ

​អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប​ Real Madrid លោក ​ Zinedine Zidane ហើយ​បច្ចុប្បន្ន​ក៏​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​យុវជន​របស់​  Real Madrid បាន​និយាយ​ថា​កីឡាករ​ Cristiano Ronaldo នឹង​ Gareth Bale មិន​មែន​ទុក​សម្រាប់​លក់​នោះ​ទេ​ ។

លោក​ Zidane និយាយ​បែប​នេះ​ក្រោយ​ពី​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ដែល​ក្លឹប​ផ្សេងៗ​ជា​ច្រើន​ដូចជា​ PSG នឹង​ Man Utd សុទ្ធ​តែ​ចង់​បាន​ Cristiano Ronaldo ខណៈ​ Gareth Bale ក៏​ស្ថិត​ក្នុង​គោល​ដៅ​របស់​ក្លឹប​ជា​ច្រើន​ផង​ដែរ​ ។

ដោយ​ Zidane បាន​និយាយ​ថា​ « Cristiano Ronaldo គឺ​ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​បាល់​ទាត់​ ។ ហើយ​ថ្វី​ត្បិត​តែ​ Ronaldo ដឹង​ថា​ខ្លួន​គេ​ជា​កីឡាករ​ដ៏​ឆ្នើម​ប៉ុន្តែ​គេ​មិន​ដែល​ឈប់​ក្នុង​ការ​ប្រឹង​ប្រែង​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​គេ​នោះ​ទេ​ ដូចនេះ​គេ​ជា​កីឡាករ​ដែល​ក្លឹប​ចង់​បាន​ដូច​នេះ​គ្មាន​មូល​ហេតុ​ដែល​ត្រូវ​លក់​កីឡាករ​ដ៏​ល្អ​បែប​នេះ​ទេ​ » ។

ដោយ​ឡែក​លោក​ Zidane ក៏​បាន​និយាយ​ទាក់​ទង​នឹង​កីឡាករ​ Gareth Bale ផង​ដែរ​ដោយ​លោក​បាន​និយាយ​ថា​ « មាន​ក្លឹប​ជា​ច្រើន​សុទ្ធ​តែ​ចង់​បាន​ Bale ទៅ​រួម​ក្រុម​ព្រោះ​គេ​ជា​កីឡាករ​ដ៏​ល្អ​ក្នុង​ពិភព​បាល់​ទាត់​ផង​ដែរ​ ។ យើង​បាន​ព្យាយាម​យ៉ាង​ខ្លាំង​មុន​នឹង​ទទួល​បាន​កីឡាករ​ដ៏​ល្អ​មួយ​នេះ​មក​រួម​ក្រុម​ហេតុ​អ្វី​យើង​ត្រូវ​ការ​លក់​គេ​ទៅ​វិញ​ » ។

លោក​ Zidane បាន​បន្ថែម​ថា​ « ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​ជា​កីឡាករ​ដ៏​ល្អ​របស់​យើង​ ហើយ​ពួក​គេ​បាន​ជួយ​ក្លឹប​យ៉ាង​ច្រើន​ ដូចនេះ​ច្បាស់​ណាស់​ពួក​គេ​ទាំង​ពីរ​មិន​មែន​សម្រាប់​លក់​នោះ​ទេ​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Zidane និយាយ​ថា​ Ronaldo នឹង​ Bale មិន​មែន​សម្រាប់​លក់​នោះ​ទេ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: