ពិត​ជា​អស្ចារ្យ​មែន​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​រក​គ្រាប់​បាល់​បាន​៧​ប្រកួត​ជាប់​គ្នា​នៅ​ Premier League

ថ្មី​នេះ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Leicester City ដែល​មាន​ឈ្មោះ​ថា​ Jamie Vardy ដែល​បច្ចុប្បន្ន​មាន​វ័យ​២៨​ឆ្នាំ​បាន​ធ្វើ​មនុស្ស​ម្នា​ជា​ច្រើន​ដែល​មិន​ធ្លាប់​ស្គាល់​រូប​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​នឹង​សមត្ថភាព​របស់​គេ​នៅ​ដើម​រដូវ​កាល​នេះ​ក្នុង​ក្រប​ខណ្ឌ​ English Premier League ។

ដោយ​ខ្សែ​ប្រយុទ្ធ​មួយ​នេះ​បាន​សាង​ភាព​លេច​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​៧​ប្រកួត​ចុង​ក្រោយ​នេះ​ដោយ​គេ​អាច​រក​គ្រាប់​បញ្ចូល​ទី​ក្នុង​មួយ​ប្រកួត​មួយ​គ្រាប់​ដូចជា​ស៊ុត​បញ្ចូល​ទី​ក្លឹប​ Bournemouth , Aston Villa , Stoke City , Norwich , Southampton នឹង​ក្លឹប​ Crystal Palace ជា​ដើម​លើក​លែង​តែ​ពេល​ Leicester ចាញ់​ដោយ​២​ទល់​នឹង​៣​ក្រោម​ថ្វី​ជើង​ Arsenal ប៉ុណ្ណោះ​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ស៊ុត​បញ្ចូល​បាន​២​គ្រាប់​ ។ គួរ​បញ្ជាក់​ថា​បើ​គិត​គ្រាប់​សរុប​របស់​គេ​ត្រឹម​១០​សប្ដាហ៍​កន្លង​ទៅ​រូប​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១០​គ្រាប់​ហើយ​នៅ​រដូវ​កាល​នេះ​ ។

សូម​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​តើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​តែ​អាច​រក​គ្រាប់​បាល់​នៅ​ប្រកួត​ទី​៨​នេះ​ទៀត​ឬ​យ៉ាង​ណា​ ? ហើយ​នៅ​ពេល​ចប់​រដូវ​កាល​នេះ​គេ​ស៊ុត​បាន​ប៉ុន្មាន​គ្រាប់​ ?

អត្ថបទ ៖ វិចទ័រ

  • ពិត​ជា​អស្ចារ្យ​មែន​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​រក​គ្រាប់​បាល់​បាន​៧​ប្រកួត​ជាប់​គ្នា​នៅ​ Premier League已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: