Messi ៖​ Ronaldinho ប្រាប់​ខ្ញុំ​ឲ្យ​ពាក់​​អាវ​លេខ​១០​​បន្ត​ពី​គាត់

ថ្មីៗ​នេះ​កីឡាករ​ Lionel Messi និយាយ​អំពិ​អាវ​លេខ​១០​របស់​ក្រុម​ Barcelona ដែល​គេ​ពាក់​បច្ចុប្បន្ន​គឺ​អតីត​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​របស់​ Barcelona គឺ​កីឡាករ​ Ronaldinho ជា​អ្នក​ប្រាប់​ឲ្យ​គេ​ពាក់​បន្ត​ពី​គាត់ ។

ដោយ​កីឡាករ​ Messi បាន​ប្រាប់​ទៅ​សារព័ត៌មាន​ Barca TV ថា​ « មុន​មួយ​ខែ​ដែល​ Ronaldinho ចាក​ចេញ​ពី​ Barcelona ទៅ​កាន់​ក្លឹប​ AC Milan នៅ​ឆ្នាំ​២០០៨​ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​នឹង​ចាក​ចេញ​ពី​ក្លឹប​ Barcelona ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ ដូចនេះ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​ឲ្យ​ខ្ញុំ​ពាក់​អាវ​លេខ​១០​នោះ​បន្ត​ពី​គាត់​ » ។

Messi បាន​បន្ថែម​ថា​ « ប៉ុន្តែ​ភ្លាមៗ​ខ្ញុំ​ក៏​គិត​ថា​នោះ​ជា​លេខ​អាវ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ តើ​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ដូច​គាត់​ដែរ​ឬ​ទេ​ តែ​យ៉ាង​ណា​ទី​បំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទទួល​យក​វា​ដោយ​មិន​ខ្វល់​ពី​ស្នាដៃ​ដែល​គាត់​បាន​ធ្វើ​ជា​មួយ​ក្លឹប​ បើ​ខ្ញុំ​នៅ​តែ​គិត​ដល់​វា​ខ្ញុំ​និង​មិន​អាច​ទទួល​យក​វា​នោះ​ទេ​ ខ្ញុំ​គ្រាន់​តែ​គិត​ថា​ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ប៉ុណ្ណោះ​ » ។

គួរ​រំលឹក​ថា​ចាប់​តាំង​ពី​​ Messi បាន​ពាក់​អាវ​លេខ​១០​នៅ​ឆ្នាំ​២០០៨​មក​ដល់​បច្ចុប្បន្ន​ Messi បាន​រួម​ចំណែក​ Barcelona ឈ្នះ​ចំនួន​២១​ពាន​រង្វាន់​ ។ ដោយ​ឡែក​បើ​គិត​មុន​ពេល​ដែល​ Messi ពាក់​អាវ​លេខ​១០​គេ​ក៏​បាន​រួម​ចំណែក​ជួយ​ Barcelona ឈ្នះ​ពាន​ចំនួន​៥​រួច​ទៅ​ហើយ​ដែរ​ ។ ដូចនេះ​មាន​ន័យ​ថា​ Messi បាន​ឈ្នះ​ពាន​ទាំង​អស់​ចំនួន​២៦​ហើយ​ក្នុង​ការ​ស្នាក់​នៅ​១១​ឆ្នាំ​កន្លង​មក​នេះ​ជាមួយ​ Barcelona ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Messi ៖​ Ronaldinho ប្រាប់​ខ្ញុំ​ឲ្យ​ពាក់​​អាវ​លេខ​១០​​បន្ត​ពី​គាត់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: