តារាចម្រៀងបុរសជើងថ្មី ៥ រូប ទស្សនិកជនឃើញហើយលង់ស្រឡាញ់

6 Videos


ជាទូទៅប្រិយមិត្តធ្លាប់តែឃើញតារាចម្រៀងនៅឯក្រៅប្រទេស ដូចជា តារាចម្រៀងកូរ៉េ ថៃ ជាដើម មានរូបសម្បត្តិស្រស់សង្ហា និង មានសាច់ដុំប្រាំមួយកង់ ឃើញហើយអត់ទ្រាំមិនសរសើរមិនបានដោយសារតែភាពទាក់ទាញរបស់ពួកគេ ។

ដោយឡែកសម្រាប់តារាចម្រៀងបុរសរបស់ខ្មែរក៏មិនធម្មតាដែរ ទោះបីពួកគេមិនសូវមានសាច់ដុំប្រាំមួយកង់ ប៉ុន្តែពួកគេក៏សុទ្ធតែមានរូបរាងស្រស់សង្ហាមិនចាញ់តារាចម្រៀងបរទេសទាំងនោះប៉ុន្មានដែរ តួយ៉ាងដូចជាតារាចម្រៀងបុរសស្រករក្រោយប៉ុន្មានដួងខាងក្រោមនេះ ត្រូវបានមហាជនកោតសរសើរមិដាច់ពីមាត់លើរូបរាងស្រស់សង្ហារបស់ពួកគេ រហូតដល់ប្រិយមិត្តទស្សនិកជនបានដាក់ងារឱ្យជាបុរសសង្ហា មុខមានមន្តស្នេហ៍ ឃើញហើយលង់ស្រឡាញ់តែម្តង ។ តារាចម្រៀងបុរសដែលត្រូវប្រិយមិត្តដាក់ងារថាជាបុរសសង្ហា មុខមានមន្តស្នេហ៍មានដូចជា៖

-លោក នី រតនា
តារាចម្រៀងសំនៀងផ្អែម នី រតនា ដែលជាអតីតបេក្ខជនជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រូបនេះ ក្រៅពីមានសំឡេងពីរោះក្រអួនក្រអៅហើយ រូបរាងរបស់លោកក៏ត្រូវមហាជនលួចសរសើរថាស្រស់សង្ហាគ្រប់ៗគ្នា ជាពិសេសគឺទៅលើមុខមាត់ដ៏មានមន្តស្នេហ៍នេះតែម្តង ។ មានគេនិយាយថា នី រតនា ពេលញញឹម ឬក៏សើចម្តងៗ បានធ្វើឱ្យនារីជាច្រើនលង់នឹងស្នាមញញឹមរបស់គេ បូករួមទាំងកាយវិការដ៏រប៉ិលរប៉ូចទៀតនោះ រឹតតែអាចធ្វើឱ្យតារាចម្រៀងម្នាក់នេះក្លាយជាទីចាប់អារម្មណ៍របស់មហាជនកាន់តែច្រើន ។

តារាចម្រៀងបុរសជើងថ្មី ៥ រូប ទស្សនិកជនឃើញហើយលង់ស្រឡាញ់

-លោក សយ រតនៈ
លោក សយ រតនៈ ក៏មិនខុសពី នី រតនា ប៉ុន្មានដែរ បើក្រឡេកមួយភ្លែត ម្នាក់ជញ្ជក់មាត់លួចសរសើរថាពិតជាសង្ហាណាស់ ។ សយ រតនៈ គឺជាតារាចម្រៀងវ័យក្មេងស្រករក្រោយម្នាក់ដែលរូបរាងស្រស់សង្ហា មានស្នាមញញឹស្រស់ ដែលធ្វើឱ្យប្រិយមិត្តបាក់ចិត្តលួចស្រឡាញ់ទាំងមិនដឹងខ្លួន ។ បើងាកទៅរកអតីតកាលបន្តិច គឺពីពេលដែលតារាចម្រៀងរូបនេះកំពុងប្រឡងក្នុងកម្មវិធីចម្រៀង The Voice Cambodia រដូវកាលទី១ ឃើញថាបេក្ខជនរូបស្រស់ម្នាក់ទទួលបានប្រជាប្រិយភាពយ៉ាងច្រើន ដោយសារតែមានរូបរាងសង្ហា និង ទឹកមុខមានបន្តស្នេហ៍នេះឯង ។

តារាចម្រៀងបុរសជើងថ្មី ៥ រូប ទស្សនិកជនឃើញហើយលង់ស្រឡាញ់

-លោក ងួន ចាន់ដេវីដ
តារាចម្រៀងដែលជាដៃគូដ៏ស័ក្តិសមបំផុតរបស់អ្នកនាង ពេជ្រ សោភា ក៏ត្រូវាបានមហាជនចាត់ទុកថាមានរូបរាងស្រស់សង្ហាដែរ បើទោះជាលោកមានមាឌស្អិត និង មិនសូវមានសាច់ដុំក្តី ប៉ុន្តែលោក ដេវីដ មានភាពទាក់ទាញត្រង់អត្តចរិតតែម្តង ។ រាល់ពេលដែលតារាចម្រៀងពូកែរ៉េបរូបនេះឡើងកូរលើឆាកតន្ត្រីម្តងៗ មានទស្សនិកជនជាច្រើន ពិសេសនារីៗតែងតែសរសើរថាលោកមានមន្តស្នហ៍ណាស់ រហូតមានប្រិយមិត្តខ្លះធ្លាក់ក្នុងអន្លង់ស្នេហ៍ទៀតផង ។

តារាចម្រៀងបុរសជើងថ្មី ៥ រូប ទស្សនិកជនឃើញហើយលង់ស្រឡាញ់

-លោក សៅ ឧត្តម
បុរសសម្បុរស្រអែម សៅ ឧត្តម ក៏ដូច្នោះដែរ គឺត្រូវបានមហាជនដាក់បន្ទុកថា ខ្មៅមែនពិត តែមានរូបរាងសង្ហាខ្ពស់ស្រឡះមិនធម្មតាឡើយ ។ មានមនុស្សជាច្រើនបោះពាក្យសម្តីសរសើរ ឧត្តម ថា មានរាងខ្ពស់សង្ហា ចរិតល្អ មិនតែប៉ុណ្ណោះថែមទាំងនិយាយពិរោះទៀតផង ។ បុរសរូបនេះទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈក្បាច់រាំក្រម៉ិចក្រមើម តាំងពីពេលដែលរូបគេកំពុងប្រឡងក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol មកម្ល៉េះ ហើយទស្សនិកជនមួយចំនួនបានផុងខ្លួនលង់នឹងសម្រស់បុរសម្នាក់នេះមិនស្ទើរទេ ។

តារាចម្រៀងបុរសជើងថ្មី ៥ រូប ទស្សនិកជនឃើញហើយលង់ស្រឡាញ់

-លោក ឃុន វត្ថា
តារាចម្រៀងសំនៀងស្រទន់ ឃុន វត្ថា ដែលជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ក៏ស្ថិតក្នុងក្រសែភ្នែកមហាជនផងដែរ ព្រោះបុរសម្នាក់ក៏មានរូបរាងស្រស់សង្ហាមិនចាញ់តារាចម្រៀងរួមជំនាន់ខាងលើប៉ុន្មានដែរ ។ ពីមាត់មួយទៅមួយគេតែងនិយាយថា តារាចម្រៀងមានច្រឡឹងរូបនេះមានមុខមាត់ និង រាងរៅសង្ហាគួរសម ហើយពេលញញឹមចេញស្នាមខួចទៀត រឹតតែធ្វើឱ្យស្រីបាក់ចិត្តប្រតិព័ទ្ធលើរូបគេមិនណយឡើយ ។

តារាចម្រៀងបុរសជើងថ្មី ៥ រូប ទស្សនិកជនឃើញហើយលង់ស្រឡាញ់

និយាយរួមតារាចម្រៀងជំនាន់ថ្មីប៉ុន្មានរូបខាងលើនេះ សុទ្ធសឹងតែមានរូបសម្បត្តិស្រស់សង្ហាប្រហាក់ប្រហែលគ្នា ដែលទាំងនេះគ្រាន់តែជាការលើកឡើងរបស់មហាជនមួយចំនួនប៉ុណ្ណោះ តែទោះយ៉ាងណាក៏នៅមានតារាចម្រៀងបុរសដែលមានរូបរាងស្រស់សង្ហា និង មុខមានមន្តស្នេហ៍ដូចនេះជាច្រើនទៀតផងដែរ ៕ សាកល