វិធីការពារកុំអោយកើតជំងឺឈឺភ្នេកនៅរដូវភ្លៀង!

6 Videos


រដូវភ្លៀងបានចូលមកដល់ ឱកាសនៃការឈឺភ្នែកក៏អាចកើតមានច្រើននារដូវនេះ នេះក៏ព្រោះតែមានមេរោគ ច្រើនប្រភេទ អាចរស់រាននិងកើនចំនួនច្រើនក្នុងរដូវភ្លៀង ។

អាការៈឈឺភ្នែក, ភ្នែកឡើងក្រហម និងបញ្ហារម៉ាស់ភ្នែក អាចកើតមានច្រើនចំពោះមនុស្សគ្រប់វ័យ ។ ហើយវាក៏អាចឆ្លងទៅកាន់អ្នកដទៃ បានយ៉ាងងាយតាមរយៈបរិយាកាស, ការប៉ះ ឫចាប់កាន់ដៃអ្នកជំងឺ ដែលបានយកដៃទៅញឺភ្នែកជាដើម ។ បញ្ហាឈឺភ្នែកអាចលេចចេញជារូបរាងក្នុងរយៈពេលពី ៧ទៅ៨ថ្ងៃក្រោយពេលឆ្លង ។

អាការៈនៃជំងឺឈឺភ្នែកមានដូចជា៖
ហូរទឹកភ្នែកច្រើន, ឈឺគ្រាប់ភ្នែកនិងរម៉ាស់, ភ្នែកឡើងកំដៅ, រកាំភ្នែកដោយសារត្រូវពន្លឺថ្ងៃ, ពិបាកសំឡឹង, និងឈឺត្របកភ្នែកខ្លាំង។ វាតែងឆ្លងពីភ្នែកម្ខាងទៅម្ខាងទៀតនៅពេលកើត និងឈឺខ្លាំងនៅថ្ងៃទី៥ ។ ភ្នែកទាំងមូលមានលក្ខណៈហើមនិងឡើងក្រហមក្នុងគ្រាប់ភ្នែក។ ជំងឺនេះក៏អាចឆ្លងតាមខ្យល់ផងដែរ និងអាចចម្លងទៅកាន់មនុស្សនៅក្បែរបានយ៉ាងងាយ ។

វិធីបង្ការ៖

  • លាងដៃអោយបានស្អាតនិងសាប៊ូ និងប្រើកន្សែងឫក្រដាសអនាម័យជូតភ្នែក
  • ប្រើថ្នាំបន្តក់ព្យាបាលជំងឺភ្នែក តាមវេជ្ជបញ្ជាពីពេទ្យជំនាញ
  • ប្រើសំភារៈបន្ទប់ទឹក និងសំភារៈប្រើប្រាស់ផ្សេងពីគ្នា និងត្រូវធ្វើអនាម័យជានិច្ច
  • កុំយកដៃញឺភ្នែក និងកុំប្រើថ្នាំបន្តក់ភ្នែករួមគ្នា
  • ត្រូវពាក់វែនតាខ្មៅការពារការសំឡឹងនិងជៀសវាងបញ្ហារកាំភ្នែក៕ សុផល