ព្យាបាល​អាការ​ឈឺ​បាតជើង​ដោយ​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ

រោគ​សញ្ញា​នៃ​ជំងឺ​ឈឺ​បាត​ជើង​រួម​មាន​ការ​ឈឺចាប់ និង ការ​រលាក​ហើម​ត្រង់​បរិវេណ​កែងជើង ​បរិវេណ​ខូង​នៃ​បាតជើង ធ្វើ​អោយ​ពិបាក​ដើរ ឬ ឈរ ការ​ឈឺចាប់​ស្រួចស្រាល់​ក្រោយ​ពេល​លើក​របស់​ធ្ងន់ៗ និង​ ការ​ឈឺ​ស្ពឹក​លើ​កែងជើង។ រោគ​សញ្ញា​បែបនេះ​មាន​សភាព​ឈឺ​ខ្លាំង​នៅ​ពេល​ព្រឹក ដែល​ជា​ផល​ប៉ះពាល់​ដល់​ការងារ​ប្រចាំថ្ងៃ ​ដូចនេះ​អ្នក​គួរ​តែ​អនុវត្ត​តាម​វិធី​ងាយៗ​ខាងក្រោម​នេះ៖
១. រមៀត
ក្នុង​រមៀត​មាន​សារធាតុ​ឃឺខ្យូមីន (Curcumin) ដែល​ជា​ភ្នាក់ងារ​បំបាត់​ការ​ឈឺចាប់​និង​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​រួម​ទាំង​ការ​រលាក​តិចតួច​និង​រ៉ាំរ៉ៃ។ អ្នក​ត្រូវ​លាយ​ម្សៅ​រមៀត​១​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកដោះគោ​១​ពែង​និង​ថែម​ទឹកឃ្មុំ​បន្តិច​សម្រាប់​ផឹក​រាល់​យប់​មុន​ពេល​ចូល​គេង។
២. ខ្ញី
ខ្ញី​ជួយ​បំបាត់​អាការ​ឈឺចាប់​បាន​ដូច​រមៀត​ដែរ ដោយ​ដាំ​ទឹក​១ពែង​ដាក់​ខ្ញី​ស្រស់​(ចំណិត​ខ្ញី​លីង​អោយ​ស្ងួត​ឬ​ហាល​អោយ​ស្ងួត) ឬ ម្សៅ​ខ្ញី​១​ស្លាបព្រា​បាយ​ចូល​ប្រមាណ​២​ទៅ​៣​នាទី​រួច​គ្រប​ទុក​១០​នាទី​សឹម​ទទួល​ទាន (ទទួល​ទាន​ពី​២​ទៅ​៣​ពែង​ក្នុង​១​ថ្ងៃ)។
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម
ទឹកខ្មេះ​ផ្លែ​ប៉ោម​សម្បូរ​គុណប្រយោជន៍​បំបាត់​អាការ​ឈឺចាប់​មិន​ចាញ់​ថ្នាំពេទ្យ​នោះ​ទេ។ ដំបូង​លាយ​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​ធម្មជាតិ​១​ស្លាបព្រា​បាយ ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​១​កែវ​សម្រាប់​ទទួលទាន​២​ដង​ក្នុង​១​ថ្ងៃ​ឬ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​២​ស្លាបព្រា​បាយ​ជាមួយ​ទឹក​ក្តៅ​ល្មម​សម្រាប់​ត្រាំ​ជើង​៥​ទៅ​១០​នាទី​អោយ​បាន​២​ដង​ក្នុង​១​ថ្ងៃ។
៤. ម្ទេស​ដៃ​នាង
ម្ទេស​ដៃ​នាង​មាន​សារធាតុ​ខេបសៃស៊ីន (Capsaicin) ដែល​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​យ៉ាង​ស័ក្តិសម​សម្រាប់​ការ​ឈឺ​ចាប់​សាច់​ដុំ ដោយ​គ្រាន់​តែ​លាយ​ម្សៅ​ម្ទេស​នាង​ដៃ​កន្លះ​ស្លាប​ព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​កន្លះ​ធុង​សម្រាប់​ត្រាំ​ជើង​១០​នាទី​អោយ​បាន​២​ដង​ក្នុង​១​ថ្ងៃ​ឬ​ប្រើ​ក្រែម​ផ្សំ​ពី​ម្ទេស​មក​រឹត​បរិវេណ​ដែល​ឈឺ​ពី​២​ទៅ​៣​ដង​ជា​រៀង​រាល់​ថ្ងៃ៕

អត្ថបទ​ដោយ៖ Ninja
ប្រភព៖ Healthdigezt

  • ព្យាបាល​អាការ​ឈឺ​បាតជើង​ដោយ​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: