គន្លិះងាយៗដើម្បីថែក្រចកឱ្យរឹងមាំ និងឆាប់វែង

6 Videos


សម្រាប់សុភាពនារី ក្រចកពិតជាផ្នែកមួយដែលត្រូវថែទាំនិងតុបតែងឱ្យស្អាតជាប្រចាំ ។ ប្រសិនបើមិត្តនារីថែទាំក្រចកបានល្អ ក្រចកនឹងឆាប់ដុះ ហើយរឹងមាំភ្លឺរលោងស្អាតបែបធម្មជាតិ ហេតុនេះមានទម្លាប់មិនល្អមួយចំនួនដែលអ្នកត្រូវកែចេញ និង ផ្តល់ការថែទាំបន្ថែមដល់ក្រចក ដើម្បីទទួលបាននូវក្រចកស្រស់ស្អាតឆាប់វែង រឹងមាំ ។

១. កុំខាំក្រចក : មនុស្សមួយចំនួនចូលចិត្តខាំក្រចកនៅពេលមានអារម្មណ៍ធុញទ្រាន់ឬខាំលេងជាទម្លាប់។ គួរយល់ដឹងផងដែរ ការខាំក្រចក បណ្តាលឱ្យក្រចកទន់ងាយខូចឬប្រេះ ប្រែជាស្តើងហើយដែលសំខាន់នោះអាចឆ្លងរោគពីក្រចកតាមមាត់និងឆ្លងរោគសើស្បែកទៀតផង។ ដើម្បីចៀសវាងទម្លាប់បែបនេះអ្នកគួររក្សាកន្ត្រៃកាត់ក្រចកជិតជាប់ខ្លួន (ដូចជាដាក់ជាប់នឹងសោឬក្នុងកាបូប)ទំពាស្ករកៅស៊ូជំនួសវិញ ហើយកាត់រាងក្រចកឱ្យស្អាតនោះអ្នកនឹងមិនចង់ខាំទេព្រោះខ្លាចខូចក្រចក។

២. ឈប់លាបថ្នាំក្រចក : ប្រសិនបើអ្នកត្រូវតែលាបខានមិនបានគួរលាងចោលភ្លាមបន្ទាប់ពីចប់កម្មវិធីពីព្រោះថ្នាំក្រចក ធ្វើឱ្យក្រចកស្ងួត ប្រេះនិងមិនងាយដុះវែងទេ។

៣. កុំប្រើក្រចកឈូសថ្នាំក្រចក : វិធីនេះច្រើនតែធ្វើឱ្យឈូសដោយទាំងស្រទាប់ខាងលើនៃក្រចកបណ្តាលឱ្យក្រចកខ្សោយ។

៤. កុំភ្លេចលាបថ្នាំបណ្តុះនិងថ្នាំរលោង : ទឹកបណ្តុះក្រចកដើរតួជាស្រទាប់ការពារថ្នាំក្រចកមិនឱ្យប៉ះពាល់ដល់ក្រចក ហើយការពារមិនឱ្យពណ៌ថ្នាំក្រចកប្រតាកជាប់ក្រចកនៅពេលលាងចេញចំណែកថ្នាំរលោងជួយឱ្យថ្នាំក្រចកជាប់មិនងាយរបេះឬខូចទ្រង់ទ្រាយ។

៥. កុំប្រើក្រចកឈូស ឆ្កឹះ ឬក្តិចរបស់រឹងៗ : ព្រោះវាអាចបណ្តាលឱ្យក្រចកប្រេះ រហែកឬបែកបាន ដែលសំខាន់វាអាចប៉ះពាល់ដល់សុខភាពក្រចក ហើយក្រចកនឹងមិនងាយវែងទេ។ គួរប្រើកន្ត្រៃ កាំបិត ឬឧបករណ៍រឹងៗជំនួសវិញ។

៦. ទទួលទានអាហារដែលសម្បូរវីតាមីន H : អាហារបែបនេះមានប៊ីយ៉ូទីន (Biotin) ជួយឱ្យក្រចកសក់និងស្បែករឹងមាំ និងលូតលាស់ល្អ ដូចជា ធញ្ញជាតិ ផ្សិត ចេក ត្រីសាល់ម៉ុន និងផ្លែប៊ឺរ។

៧. អាហារសម្បូរអាស៊ីតហ្វូលីក : ឬវីតាមីនបេ៩ ជួយការពារការខូចកោសិកាប្រសាទនិងរក្សាកម្រិតសមស្របនៃឈាមក្រហម ។ វីតាមីននេះប្រៀបដូចជាចំណីក្រចក ជួយឱ្យឆាប់ដុះមានក្នុងអាហារមួយចំនួនដូចជាត្រី សាច់ ឈីស និងអាហារចម្រាញ់ពីសណ្តែកសៀង។

៨. អាហារសម្បូរវីតាមីនអា : ដូចជា ដំឡូងជ្វា ការ៉ុត បន្លែបៃតងជួយឱ្យក្រចករឹងមាំ ។

៩. អាហារសម្បូរវីតាមីនសេ : វីតាមីនសេជួយដល់ប្រព័ន្ធស៊ាំនៃរាងកាយ ធ្វើឱ្យរាងកាយឆាប់ជាសះពីជំងឺនានាក្នុងនោះក៏ជួយឱ្យក្រចកដុះល្អ និងរឹងមាំ។ វីតាមីនសេមានក្នុង ផ្លែក្រូច ស្ពៃខ្មៅ ស្ត្រប៊ឺរី និងម្ទេសហាវៃ ៕ លក្ខិណា