អបអរ​សាទរ​ ! ទី​បំផុត​ Neymar អាច​នាំ​ប្រេស៊ីល​ស្គាល់​មេដាយមាស​អូឡាំពិក​ជា​លើក​ដំបូង

ការប្រកួតទើបតែបញ្ចប់មុននេះបន្តិចគឺក្រុមម្ចាស់ផ្ទះប្រេស៊ីលបានក្លាយជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ Olympic Games ក្រោយបានយកឈ្នះដោយលទ្ធផលប៉េណាល់ទី៤ទល់នឹង៤ទៅលើក្រុមអាល្លឺម៉ង់ ។

ក្នុងការប្រកួតនេះក្រុមប្រេស៊ីលបានបើកការនាំមុខមុនដោយការស៊ុត Free Kick យ៉ាងល្អរបស់កីឡាករ Neymar នៅនាទី២៧ ក៏ប៉ុន្តែចូលដល់នាទី៥៩ខ្សែបម្រើអាល្លឺម៉ង់កីឡាករ Max Mayer ក៏អាចរកគ្រាប់តាមស្មើមកវិញ ក្រោយមកការបន្ថែមម៉ោង១៥នាទី២ដងក្រុមទាំង២មិនអាចស៊ុតបញ្ចូលទីគ្នាបានទេ ទើបឈានដល់វគ្គប៉េណាល់ទីកាត់សេចក្ដីតែម្ដង ។

ក្នុងវគ្គប៉េណាល់ទីការស៊ុត៤គ្រាប់ដំបូងក្រុមទាំង២សុទ្ធតែធ្វើបានល្អដូចគ្នា តែចូលដល់គ្រាប់ទី៥កីឡាករអាល្លឺម៉ង់ធ្វើមិនបានសម្រេចក្រោយការសង្គ្រោះបានពីអ្នកចាំទីប្រេស៊ីលគឺកីឡាករ Weverton Pereira da Silvaខណៈអ្នកដែលស៊ុតគ្រាប់ទី៥ឲ្យប្រេស៊ីលគឺកីឡាករ Neymar ដែលគេស៊ុតបានយ៉ាងល្អជួយឲ្យប្រេស៊ីលទទួលជ័យជំនះក្នុងការប្រកួតនេះតែម្ដង ។

គួររំលឹកថាក្រុមបាល់ទាត់ប្រេស៊ីលធ្លាប់បានស្គាល់ត្រឹមមេដាយប្រាក់ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍ Olympics Games ដូចនេះការទទួលជ័យជំនះលើកនេះគឺជួយឲ្យប្រេស៊ីលបានស្គាល់មេដាយមាសក្នុងព្រឹត្តិការណ៍ Olympics Games ជាលើកដំបូងហើយ ។

  • អបអរ​សាទរ​ ! ទី​បំផុត​ Neymar អាច​នាំ​ប្រេស៊ីល​ស្គាល់​មេដាយមាស​អូឡាំពិក​ជា​លើក​ដំបូង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: