ក្មេងប្រុសដែល​តែង​នាំស្នាមញញឹមដល់អ្នកដទៃ មាន​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រក់ទឹក​ភ្នែក

ក្មេង​ប្រុស​ម្នាក់​ដែល​ព្យាយាម​នាំ​ស្នាម​ញញឹម​ទៅ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន ប៉ុន្តែ​គេ​មាន​រឿង​រ៉ាវ​ដែល​ឈឺ​ចាប់​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹង​រឿង​រ៉ាវ​របស់​គេ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​​ ជាពិសេស​នៅ​ពេល​ដែល​ឃើញ​គេ​​​ទាញ​​មាត់​របស់​គេ​បង្ហាញ​ពី​​ស្នាម​ញញឹម។

ក្មេង​ប្រុស​ម្នាក់​នោះ​មាន​ឈ្មោះ​ថា​ Jaden Hayes ជាមួយ​នឹង​អាយុ​ត្រឹម​តែ 6 ឆ្នាំ គេ​បាន​ជួប​រឿង​រ៉ាវ​ដែល​ឈឺ​ចាប់​ជា​ច្រើន ។ កាល​ពី​អាយុ​ 4 ឆ្នាំ​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​សង្វេគ​មួយ​បាន​កើត​ឡើង​ទៅ​លើ​រូបគេ​ដោយ​ឪពុក​របស់​គេ​បាន​លា​ចាក​លោក ហើយ​កាល​ខែ​មុន​ម្ដាយ​របស់​គេ​ក៏​បាន​លា​ចាក​លោក​ចោល​គេ​ទៀត​។

ទោះ​បី​ជា​គេ​បាន​ជួប​រឿង​រ៉ាវ​ទុក្ខសោក​យ៉ាង​នេះ​ក្ដី​ ក្មេង​ប្រុស​ម្នាក់​នេះ​ ​នៅ​តែ​អាច​​បំពេញ​បេសក​កម្ម​ដ៏​អស្ចារ្យ​មួយ​គឺ​នាំ​ស្នាម​ញញឹម​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន​គេ។ នេះ​ក៏​ដោយ​សារ​គេ​មើល​ឃើញ​ពី​ទុក្ខសោក​របស់​ខ្លួន ហើយ​ចង់​ជួយ​អ្នក​ដទៃ​ក្នុង​ការ​បំបាត់​ទុក្ខសោក​ទាំង​នោះ ដោយ​ជំនួស​មក​វិញ​នូវ​ស្នាម​ញញឹម។

ដោយ​មាន​ជំនួយ​ពី​ម្ដាយ​មីង​របស់​គេ​លោក​ស្រី Barbara ក្មេង​ប្រុស Jaden បាន​ប្រគល់​នូវ គ្រឿង​អលង្ការ​កំប៉ិកកំប៉ុក​ ​តុក្កតា​ជ័រ និង​រូប​ដាយ​នូស័រ​ជ័រ​ទៅ​កាន់​មនុស្ស​នៅ​តាម​ផ្លូវ​ដែល​គេ​សង្កេត​មើល​ឃើញ​ថា​មិន​ញញឹម។​ នៅ​ពេល​ដែល​ប្រគល់​របស់​ទៅ​ឲ្យ​មនុស្ស​ទាំង​នោះ​ Jaden ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា «ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ញញឹម​តែ​ប៉ុណ្ណោះ»។

មក​ដល់​ពេល​នេះ Jaden បាន​ប្រគល់​របស់​របរ​ និង​នាំ​ស្នាម​ញញឹម​ឲ្យ​មនុស្ស​ជាង 500 នាក់​ហើយ គេ​សង្ឃឹម​ថា​នឹង​អាច​នាំ​ស្នាម​ញញឹម​មក​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​គេ​ឲ្យ​បាន​យ៉ាង​តិច 33,000 នាក់​​៕

ប្រែ​សម្រួលដោយ​ ៖ Mr DEE
ប្រភព ៖​​​ 

  • ក្មេងប្រុសដែល​តែង​នាំស្នាមញញឹមដល់អ្នកដទៃ មាន​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រក់ទឹក​ភ្នែក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: