នេះ​ហើយ​ជា​កីឡាករ​ដែល​ក្លឹប​នៅ​ប្រទេស​ចិន​ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃបំផុត​

ក្លឹប​ Guangzhou Evergrande ដែល​ជា​ក្លឹប​បាល់​ទាត់​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា​ពួក​គេ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​មួយ​រូប​ពី​ក្លឹប​ Atlectico Madrid គឺ​កីឡាករ​ Jackson Martinez ។

ដោយ​តម្លៃ​នៃ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​គឺ​ប្រមាណ​ជា​៤២​លាន​អ៊ឺរ៉ូ​ ( ៣១.៨ លាន​ផោន​ ) ដែល​នេះ​ជា​តម្លៃ​ផ្ទេរ​ដ៏​ខ្ពស់​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ក្លឹប​ណាមួយ​ក្នុង​ប្រទេស​ចិន​ធ្លាប់​ចំណាយ​នោះ​ទេ​ ។ គួរ​បញ្ជាក់​ថា​កីឡាករ​ Jackson Martinez បាន​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ​ និង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ក្នុង​ស្នាក់​នៅ​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​ Guangzhou ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Martinez ត្រូវ​បាន​ក្លឹប​ Atletico Madrid ទិញ​ពី​ក្លឹប​ Porto កាល​ពី​ដើម​រដូវ​កាល​ក្នុង​តម្លៃ​ប្រមាណ​ជា​៣៥​លាន​អ៊ឺរ៉ូ​ ។ តែ​យ៉ាង​ណា​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥​ប្រកួត​ឲ្យ​ Atletico Madrid ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​ទើប​ធ្វើ​ឲ្យ​ Atletico Madrid សម្រេច​លក់​រូប​គេ​តែ​ម្ដង ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • នេះ​ហើយ​ជា​កីឡាករ​ដែល​ក្លឹប​នៅ​ប្រទេស​ចិន​ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃបំផុត​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: