រូបមន្តព្យាបាលជំងឺ​ក្អក និងគ្រុន​ផ្តាសាយ ដោយ​មិន​ចាំបាច់​ប្រើថ្នាំ

ប្រសិបើអ្នកឧស្សាហ៍កើតជំងឺផ្តាសាយ និងក្អកជាញឹកញាប់ គួរតែប្រើឱសថធម្មជាតិទាំងនេះ ព្រោះវាមានប្រសិទ្ធភាពអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយជំងឺទូទៅបានច្រើនមុខ។

ខ្ញី, ក្រូឆ្មា និងទឹកឃ្មុំ

Loading...

គ្រឿងផ្សំ៖

  • – ទឹកឃ្មុំ
  • – ក្រូឆ្មាពីរផ្លែ
  • – ខ្ញីស្រស់ពីរចំណិច (ទំហំប៉ុនម្រាមដៃកណ្តោល)

ការណែនាំ៖

  • – លាងខ្ញី និងក្រូឆ្មាឱ្យបានស្អាតល្អ
  • – បន្ទាប់មកហាន់វាជាបន្ទះៗ
  • – ចាប់ផ្តើមដាក់ខ្ញី និងក្រូចឆ្មាចូលក្នុងក្រឡកែវមួយ
  • – យកទៅរក្សាទុកនៅក្នុងទូរទឹកកក

ការប្រើប្រាស់៖

អ្នកអាចប្រើល្បាយនេះម្តង ២ ទៅ ៣ស្លាបព្រាបាយដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ រួចទុកវាប្រហែលជា ៣ ទៅ ៤នាទី ទើបផឹកវា។ នេះគឺជាមធ្យាបាយធម្មជាតិមួយ ដែលអាចបញ្ឈប់បញ្ហាផ្តាសាយបាន។

តែខ្ញី

គ្រឿងផ្សំ៖

  • – ទឹកមួយពែង
  • – ទឹក្រូចឆ្មា
  • – ខ្ញីស្រស់
  • – ទឹកឃ្មុំ

ការប្រើប្រាស់៖

  • – ជាដំបូងត្រូវសម្អាតខ្ញីឲ្យស្អាត
  • – បន្ទាប់មកហាន់ឱ្យម៉ត់ជាកំទេចតូចៗ
  • – យកខ្ញីនេះទៅដាំដោយដាក់ទឹកមួយកែវ
  • – ក្រោយមកអ្នកអាចបន្ថែម ទឹកឃ្មុំ ឬក្រូចឆ្មាបាន

ពេលទទួលទាន

សូមបរិភោគតែនេះមួយពែង ៣ទៅ ៤ដងក្នុងមួយថ្ងៃ ដើម្បីព្យាបាលការស្ទះចរាចរសរសៃឈាម និងជំងឺក្អក៕

ប្រែសម្រួលដោយ៖ ខ្មែរប្រពៃ

  • រូបមន្តព្យាបាលជំងឺ​ក្អក និងគ្រុន​ផ្តាសាយ ដោយ​មិន​ចាំបាច់​ប្រើថ្នាំ已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:សុខភាព