បទ​ចម្រៀង​ Original ​កូន​ខ្មែរ​មួយ​បទ​​ទៀត​ហើយ​​ដែល​ធ្វើ​ឲ្យ​កក្រើក​ Facebook

បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា កំដរ​អូន​ជូត​ទឹក​ភ្នែក​ ដែល​ច្រៀងដោយ​​​ លោក Justin Time ក្រោយ​ពី​ចេញ​ Trailer តាំង​ពី​ 3 ឆ្នាំ​មុនមក​ បាន​ស្ងាត់​បាត់​ដំណឹង​សូន្យ​ឈឹង ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ខក​ចិត្ត​​ជាខ្លាំង។

ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ កាល​ពី​ថ្ងៃ​ទី​ ៧ ខែ កក្កដា កន្លង​ទៅ​ ​​​បទ​ចម្រៀង​ដែល​យុវវ័យ​ជា​ច្រើន​បាន​រង​ចាំ​អស់​ជា​យូរ​នេះ​​ ក៏​បាន​ចេញ​ជា​ទំរង​​ពេញ​លេញ​ ( Full Version)​ ​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នឹង​ស្ទើរ​តែ​មិន​ជឿ​ថា​បទ​មួយ​នេះ​អាច​នឹង​​មាន​វត្តមាន​ជា​ទំរង​ពេញ​លេញ​ឡើយ។

ជាមួយ​បទ​ចម្រៀង​មួយ​នេះ​ផង​ដែរ ​ត្រូវ​បាន​អ្នក​គាំ​ទ្រ​របស់​ បុរស​សង្ហារ Justin Time សរសើរ​ថា ពីរោះ ហើយ​វីដេអូ​ចម្រៀង​ក៏​ល្អ ទាំង​ការ​សម្ដែង និង គុណភាព​វីដេអូ មិន​ចាញ់​បរទេស​នោះ​ទេ ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចែក​រំលែក​ត​ៗ​គ្នា​ជា​ច្រើន​នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook ។

អ្នក​គាំទ្រ​ជា​ច្រើន​របស់​ Justin Time សង្ឃឹម​ថាលោក​នឹង​បន្ត​ចេញ​នូវ​បទ​ចម្រៀង​ Original បន្ត​ទៀត ហើយ​ក៏​​បន្ត​សំនូម​ពរ​ទៅ​ដល់​តារា ចម្រៀង​ក៏​ដូចជា​អ្នក​និពន្ធ​ដទៃ​ទៀត​​ឲ្យ​​ចាប់អារម្មណ៍​ទៅ​លើ​​ការ​តាក់​តែ​និពន្ធ​បទ​ចម្រៀង​ ក៏​ដូចជា​ផលិត​វីដេអូ​ដោយ​ខ្លួន​ឯង​ជៀស​វាង​ការ​ចំលង​ពី​បរទេស​ ៕

បើ​ចង់​ដឹង​ថា​បទ​វីដេអូ​ចម្រៀង​ កំដរ​អូន​ជូត​ទឹក​ភ្នែក​​​ល្អ​ប៉ុណ្ណា​នោះ​សូមទស្សនា​ទាំង​អស់​គ្នា ៖

ប្រភព ៖
អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធ​ដោយ ©CAMBOMAG

  • បទ​ចម្រៀង​ Original ​កូន​ខ្មែរ​មួយ​បទ​​ទៀត​ហើយ​​ដែល​ធ្វើ​ឲ្យ​កក្រើក​ Facebook已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: