ស្រវឹង​ស្រា​បើ​ក​ថយន្ត​ត្រូវ​ប៉ូលិស​ចាប់​បាន​មធ្យម​ ងំ​ត្រង់​ប្រដាប់​ភេទ​ត្រូវ​ចាក់សោ​ជាប់

បើតាមការឲ្យដឹងពីសារព័ត៌មាន , បុរសអាយុ ៣៥ ឆ្នាំម្នាក់ដែលមានឈ្មោះថា Curtis Eidam ត្រូវបានឃាត់ខ្លួនដោយសារបើកបរក្នុងស្ថានភាពស្រវឹង ក្នុងនោះមានស្រ្តីម្នាក់ជាអ្នករួមដំណើរផងដែរ។

នៅពេលដែលត្រូវបានប៉ូលិសឃាត់ខ្លួន Curtis បានស្នើសុំយកកូនសោពីក្នុងរថយន្តរបស់គាត់ ដោយគាត់បានពន្យល់ថា គាត់ត្រូវការសោនោះដើម្បីចាក់ដោះលែងប្រដាប់ភេទរបស់គាត់។ គាត់បានបញ្ជាក់បន្ថែមទៀតថា “កូនសោមានចំនួន ២ ដែលមួយគឺនៅជាប់នឹងបន្តោងសោរថយន្តរបស់គាត់ឯមួយទៀតគឺជាបន្តោងខ្សែករបស់ស្ត្រីដែលរួមដំណើរជាមួយគាត់។

យោងតាមរបាយការណ៍ប៉ូលិស ពួកគេទាំងពីរនាក់ត្រូវបានឃាត់ខ្លួនយកទៅកាន់ទីស្នាក់ការប៉ូលិសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែករឿងរ៉ាវទាក់ទងទៅនឹងប្រដាប់ភេទរបស់ Curtis ត្រូវបានចាក់សោ និងទំនាក់ទំនងរវាងគាត់ និងស្ត្រីដែលរួមដំណើរនោះ មិនត្រូវបានសាកសួរដេញដោលឲ្យលំអិតនោះទេ គឺគ្រាន់តែដឹងថាស្ត្រីម្នាក់នោះមានឈ្មោះថា Rebeka Alexander អាយុ ៤៤ ឆ្នាំ ដែលនៅពេលឃាត់ខ្លួនគាត់ក៏មានស្ថានភាពស្រវឹងជោកជាំផងដែរ៕

  • ស្រវឹង​ស្រា​បើ​ក​ថយន្ត​ត្រូវ​ប៉ូលិស​ចាប់​បាន​មធ្យម​ ងំ​ត្រង់​ប្រដាប់​ភេទ​ត្រូវ​ចាក់សោ​ជាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: