Messi អាច​ជា​សះ​ស្បើយ​ទាន់​ជំនួប​ El Clasico ប៉ុន្តែ​ប្រហែល​លេង​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​

កីឡាករ​ Lionel Messi ដែល​អវត្តមាន​ពី​ទីលាន​បាល់​ទាត់​អស់​រយៈ​ពេល​ជិត​២​ខែ​មក​នេះ​ដោយ​សារ​តែ​បញ្ហា​របួស​ជង្គង់​ខាង​ឆ្វេង​ពេល​នេះ​រូប​គេ​អាច​ត្រលប់​ចូល​ហ្វឹក​ហាត់​វិញ​បាន​ហើយ​ ។

ដោយ​យោង​តាម​ការ​បញ្ជាក់​របស់​ក្លឹប​ Barcelona បាន​ឲ្យ​ដឹង​ថា​ពេល​នេះ​កីឡាករ​ Lionel Messi បាន​ចូល​រួម​ហ្វឹក​ហាត់​ជាមួយ​ក្លឹប​យុវជន​របស់​ Barcelona ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ។ ហើយ​ក្លឹប​រំពឹង​ Messi អាច​ជា​សះ​ស្បើយ​១០០%​ទាន់​ជំនួប​ El Clasico ( ការ​ប្រកួត​រវាង​ Barcelona នឹង​ Real Madrid ) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ។

ប៉ុន្តែ​យ៉ាង​ណា​ក្លឹប​ Barcelona បាន​បង្ហើប​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ជំនួប​ El Clasico នេះ​ពួក​គេ​ប្រហែល​ជា​ដាក់​កីឡាករ​ Lionel Messi ឲ្យ​លេង​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​ ព្រោះ​ពួក​គេ​យល់​ថា​ Messi ទើប​តែ​បាន​ជា​សះ​ស្បើយ​ពី​របួស​ហើយ​ការ​ប្រកួត​ប៉ះ​ជាមួយ​ Real Madrid អាច​ជា​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កីឡាករ​របួស​គ្រប់​ពេល​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Messi អាច​ជា​សះ​ស្បើយ​ទាន់​ជំនួប​ El Clasico ប៉ុន្តែ​ប្រហែល​លេង​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: