ក្រុម​ជម្រើស​ជាតិ​ Chile ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​ Copa America

ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Copa America​ ក្រុម​ជម្រើស​ជាតិ​ Chile​ បាន​បំបាក់​ក្រុម​ជម្រើស​ជាតិ​ Peru ដោយ​លទ្ធផល​ ២​ ទល់​នឹង​១ ។​

ដោយ​ការ​ប្រកួត​ក្នុង​តង់​ទី​១​ ត្រឹម​នាទី​ទី​២០​​ប៉ុណ្ណោះ​​ក្រុម​ជម្រើស​ជាតិ​ Peru​ បាន​បាត់បង់​សមាជិក​មួយ​រូប​គឺ​កីឡាករ​ Zabrano ដែល​ត្រូវ​បណ្ដេញ​ចេញ​ដោយ​សារ​ទទួល​បាន​កាត​ក្រហម​បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​ចំនួន​ ២ ដោយ​មាន​សមាជិក​១១​នាក់​ទល់​នឹង​១០​ក្រុម​ជម្រើស​ Chile​ ហាក់​មាន​ប្រៀប​ជាង​ដូច​នេះ​ពួក​គេ​បាន​វាយ​សម្រុក​រហូត​រក​បាន​គ្រាប់​បាល់​នៅ​នាទី​ ៤២ ដោយ​កីឡាករ​ Eduardo Vargas ។

តែ​ចូល​ដល់​តង់​ទី​២ នៅ​នាទី​ទី​៦០ខ្សែ​ការពារ​របស់​ Chile​ កីឡាករ​ Gary Medel ធ្វើ​អោយ​បាល់​ចូល​ទី​ខ្លួន​ឯង​ដែល​ជួយ​អោយ​ Peru​ តាម​ស្មើ​មក​វិញ​ តែ​ត្រឹម​តែ​៤​នាទី​បន្ទាប់​កីឡាករ​ Eduardo Vargas បាន​ស៊ុត​គ្រាប់​ទី២​ជួយ​អោយ Chile នាំ​មុខ​សារ​ជា​ថ្មី​ ហើយ​លទ្ធផល​នេះ​បាន​រក្សា​ហូត​ដល់​ចប់​ការ​ប្រកួត ។​ ដូចនេះ​ Chile​ មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​រង់​ចាំ​ការ​ប្រកួត​រវាង​ Argentina ជា​មួយ​ Paraguay ៕

ប្រភព ៖ express
ប្រែសម្រួល​ដោយ ៖ វិចទ័រ

  • ក្រុម​ជម្រើស​ជាតិ​ Chile ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​ Copa America已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: