ប្អូន​ប្រុស​របស់​កីឡាករ Eden Hazard បាន​និយាយ​ថា​ « ខ្ញុំ​នឹង​បង្ហាញ​អោយ​ឃើញ​ថា​នរណា​ជា​ The Best Hazard »

ប្អូន​ប្រុស​បង្កើត​របស់​កីឡាករ ​Eden Hazard គឺ​កីឡាករ Thorgan Hazard ​សង្ឃឹម​ថា​ក្នុង​ការ​ប្រកួត​ពានរង្វាន់ UEFA Champion League ក្លឹប Brussia Monchenglabach អាច​មាន​ឱកាស​ប្រកួត​ប៉ះ​ក្លឹប ​Chelsea ដែល​ជា​ក្លឹប​ដែល​បង​ប្រុស​គេ​កំពុង​លេង ។

គួរ​បញ្ជាក់​ថា​កីឡាករ Eden ដែល​បច្ចុប្បន្ន​មាន​វ័យ​២៤​ឆ្នាំ ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​បន្ទាប់​ពី​បាន​ជួយ​អោយ Chelsea ក្លាយ​ជា​ជើង​ឯក Premier League ក្នុង​រដូវ​កាល ២០១៤-២០១៥ ។

ចំណែក​កីឡាករ Thorgan ដែល​មាន​វ័យ​២២ ឆ្នាំ​បាន​ជួយ​អោយ​ក្លិប Monchenglabach ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​នៅ​ក្រមខណ្ឌ Budesliga របស់​អាល្លឺម៉ង់​ ហើយ​មាន​ឱកាស​ទៅ​លេង​ក្នុង​ពាន​រង្វាន់ UEFA Champion League ។

កីឡាករ Thorgan បាន​ប្រាប់​សារព័ត៌មាន Bild ថា « ខ្ញុំ​មិន​ដែល​បាន​ប្រកួត​ប៉ះ​ជាមួយ​បង​ប្រុស​ខ្ញុំ​ទេ ​ដូចនេះ​បើ​សិន​ជា​វា​អាច​កើត​ឡើង​នោះ​វា​ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​គ្រួសារ​យើង​ » ។ ហើយ​កីឡាករ Thorgan បាន​បន្ថែម​ទាំង​សើច​ថា « បន្ទាប់​មក​យើង​និង​ឃើញ​ថា​នរណា​ជា The Best Hazard » ៕

ប្រភព ៖
ប្រែ​សម្រួល ៖ វិចទ័រ

  • ប្អូន​ប្រុស​របស់​កីឡាករ Eden Hazard បាន​និយាយ​ថា​ « ខ្ញុំ​នឹង​បង្ហាញ​អោយ​ឃើញ​ថា​នរណា​ជា​ The Best Hazard »已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: