១០​យ៉ាង​ដែល​អ្នក​គួរ​សាកល្បង​ធ្វើ​ មុន​ពេល​​ចូល​ដល់​វ័យ​៣០​ឆ្នាំ​

ជីវិតយុវវ័យអាចកន្លងទៅយ៉ាងលឿន ដូចនេះអ្នកគួរធ្វើអ្វីដែលបង្កើនថាមពលជីវិតសម្រាប់ខ្លួនអ្នក និងឈោងចាប់នូវក្ដីស្រមៃ ប៉ុន្តែអ្នកអាចមិនដឹងថា ត្រូវធ្វើអ្វីខ្លះនៅពេលដែលអ្នកនៅមានវ័យ២០ឆ្នាំនៅឡើយ។ ដូចនេះហើយ ខាងក្រោមនេះ គឺចំណុច១០យ៉ាងដែលគួរសាកល្បងធ្វើក្នុងវ័យ២០ឆ្នាំ មុនពេលឈានចូលដល់វ័យ៣០ឆ្នាំ៖

១. រស់នៅក្នុងទីក្រុងធំ

ការរស់នៅក្នុងទីក្រុងដែលមានចម្រុះជាតិសាសន៍ និងមនុស្សមកពីប្រភពផ្សេងៗគ្នាច្រើន គឺជាឱកាសឲ្យអ្នកអាចជួបមនុស្សជាច្រើនផ្សេងគ្នា។

២. លត់ដំរាងកាយខ្លួនឯង

នៅពេលដែលអ្នកនៅក្មេង អ្នកគួរតែលត់ដំរូបរាងកាយខ្លួនអ្នកឲ្យបានច្រើន ដូចជា ការធ្វើលំហាត់ប្រាណ ការរត់ម៉ារ៉ាតុង និងការធ្វើសកម្មភាពកីឡានានាជាច្រើនទៀត។ សកម្មភាពទាំងនេះអាចផ្ដល់មេរៀនជីវិតជាច្រើនដល់អ្នក ជួយជំរុញទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងត្រួសត្រាយផ្លូវទៅកាន់ភាពជោគជ័យក្នុងគោលដៅរបស់អ្នកផងដែរ។

៣. រៀនធ្វើសមាធិ

ក្នុងជីវិតយុវវ័យរបស់អ្នក អ្នកអាចនឹងជួបនូវភាពស្រ្តេសជាច្រើន ដូចនេះ អ្នកគួរចេះរកវិធីដោះស្រាយចំពោះបញ្ហានេះ ហើយការធ្វើសមាធិ គឺជាវិធីមួយជួយក្នុងការគ្រប់គ្រងភាពស្រ្តេសបាន។

៤. ណាត់ជួបតាមបណ្ដាញទំនាក់ទំនង

ការទំនាក់ទំនងជាមនុស្សនានានៅក្នុងបណ្ដាញទំនាក់ទំនងតាមអ៊ីនធឺណិត ពេលខ្លះក៏អាចជួយឲ្យអ្នកបានជួបនិងមនុស្សល្អៗ ឬក៏មិត្តយល់ចិត្តផងដែរ។ ដូចនេះ អ្នកអាចសាកល្បង បង្ហាញខ្លួនអ្នកនៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងនេះ ដើម្បីអាចស្គាល់មនុស្សជាច្រើនទៀត។

៥. ធ្លាក់ក្នុងក្ដីស្រលាញ់

ការស្រលាញ់មនុស្សម្នាក់អាចនឹងមានបញ្ហាខ្លះ ព្រោះថាអ្នកអាចមានអារម្មណ៍ថា អ្នកមិនទទួលបានក្ដីស្រលាញ់តបវិញ ឬក៏ទំនាក់ទំនងរបស់អ្នកទាំងពីរមិនអាចស្ថិតស្ថេរបានយូរ។ ទោះជាយ៉ាងណា មិនថាមានការបែកបាក់ស្នេហាប៉ុន្មានដងក៏ដោយ ក៏ភាពរីករាយ និងបទពិសោធន៍ល្អៗនៅពេលដែលអ្នកធ្លាក់ក្នុងក្ដីស្រលាញ់ នៅតែមានតម្លៃ។

៦. ជួបភាពបរាជ័យ

វាមានសារៈសំខាន់ដែលនៅក្នុងវ័យ២០ឆ្នាំ អ្នកអាចរៀនបរាជ័យ ហើយជាពិសេសគឺរៀនក្រោកឈរឡើងវិញបន្ទាប់ពីភាពបរាជ័យ។ ដូចនេះ អ្នកគួររៀនសូត្រពីវិធីដើម្បីក្រោកឈរឡើងវិញ បន្ទាប់ពីជួបភាពបរាជ័យក្នុងជីវិត ឬក្នុងកិច្ចការអ្វីមួយ។

៧. ធ្វើដំណើរតែម្នាក់ឯង

វាមានលក្ខណៈល្អជាច្រើន និងមានសារៈសំខាន់ សម្រាប់ជីវិតនៅដំណាក់កាលបន្ទាប់ ព្រោះថាវាអាចជួយធ្វើឲ្យចិត្តរបស់អ្នកជ្រះស្រឡះល្អ គេចចេញពីរឿងរ៉ាវស្មុគស្មាញមួយចំនួន ព្រមទាំងស្វែងយល់ពីពិភពលោកពិតប្រាកដ។

៨. ចាប់ផ្ដើមនូវមុខជំនួញ

នៅក្នុងវ័យ២០ឆ្នាំ អ្នកគួរចាប់ផ្ដើមធ្វើមុខជំនួញដោយខ្លួនអ្នក ហើយអ្នកមិនគួរបារម្ភខ្លាំងពេកពីឧបសគ្គក្នុងការធ្វើកិច្ចការនេះទេ ព្រោះថាបើទោះបីជាអ្នកបរាជ័យក្នុងមុខជំនួញនេះ ក៏អ្នកអាចរៀនសូត្របានច្រើនពីវាផងដែរ។ យ៉ាងណាក៏ដោយ អ្នកនៅតែត្រូវរៀនសូត្រឲ្យបានច្រើនពីវិធីធ្វើវាឲ្យជោគជ័យ។

៩. រៀនសរសេរកូដ

បច្ចុប្បន្ននេះកុំព្យូទ័រគឺជាវត្ថុដ៏សំខាន់ ហើយការយល់ដឹងពីការធ្វើការងាររបស់ពិភពលោកសម័យទំនើបក៏រឹតតែមានសារៈសំខាន់។ ដូចនេះ អ្នកគួររៀនពីកម្មវិធីភាសាយ៉ាងហោចណាស់មួយ ដើម្បីឲ្យអ្នកអាចយល់ដឹងពីចំណុចទាំងអស់នេះបាន។

១០. ចាប់ផ្ដើមមាន blog

ការសរសេរគឺជាជំនាញមួយដែលមានសារៈសំខាន់សម្រាប់ជីវិត ហើយអ្នកអាចធ្វើឲ្យជំនាញនេះកាន់តែប្រសើរឡើងតាមរយៈការសរសេរលើ Blog ផ្ទាល់ខ្លួនរបស់អ្នក ដោយសរសេរអំពីចំណុចផ្សេងៗដូចជា ពីអាហារ ពីទំនាក់ទំនងបុគ្គលជាដើម។ ត្រូវចាំថាដើម្បីធ្វើឲ្យជំនាញសរសេររបស់អ្នកប្រសើរឡើង គឺត្រូវចាប់ផ្ដើមការសរសេរ។
ប្រែសម្រួល៖ Sophany
ប្រភព៖ 

  • ១០​យ៉ាង​ដែល​អ្នក​គួរ​សាកល្បង​ធ្វើ​ មុន​ពេល​​ចូល​ដល់​វ័យ​៣០​ឆ្នាំ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:បច្ចេកវិទ្យា
Tags: