ចាំ​មើល​ទាំង​អស់​គ្នា​យប់​នេះ​ Man Utd អាច​ផ្ដួល​ Worfsburg ដណ្ដើម​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ Champion League ឬ​យ៉ាង​ណា​ ?

ក្នុង​រាត្រី​នេះ​ក្លឹប​ Manchester United នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លឹប​ Worfsburg ដើម្បី​ដណ្ដើម​ឱកាស​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ Champion League ។ ខណៈ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​គឺ​នៅ​ក្នុង​ទឹក​ដី​ Volkswagen Arena របស់​ក្លឹប​ Worfsburg ហើយ​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​ម៉ោង​២​នឹង​៤៥​នាទី​ (ម៉ោង​នៅ​កម្ពុជា​ ) ។

នៅ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Man Utd ត្រូវ​ការ​ឈ្នះ​លើ​ក្លឹប​ Worfsburg ជា​ដាច់​ខាត​ទើប​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​ព្រោះ​ក្លឹប​ Worfsurg គេ​មាន​៩​ពិន្ទុ​ខណៈ​ Man Utd មាន​ត្រឹម​តែ​៨​ពិន្ទុ​ប៉ុណ្ណោះ​ ។ ដោយ​ឡែក​គូ​ប្រជែង​ដ៏​សំខាន់​របស់​ពួក​គេ​ទាំង​២​គឺ​ក្លឹប​ PSV ដែល​មាន​៧​ពិន្ទុ​ ហើយ​ PSV គឺ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ព្រោះ​គេ​ប៉ះ​ជាមួយ​ក្លឹប​ CSKA Moscow ។

តែ​អ្វី​ជា​ក្ដី​ព្រួយ​បារម្ភ​ខ្លាំង​សម្រាប់​ Man Utd ក្នុង​ការ​ប្រកួត​យប់​នេះ​គឺ​កីឡាករ​ Wayne Rooney មិន​ចូល​លេង​បាន​ទេ​ដោយ​សារ​បញ្ហា​របួស​ក​ជើង​ ។ ខណៈ​កីឡាករ​ជា​ច្រើន​ទៀត​ដូច​ជា​ Morgan Schneiderlin , Marco Rojo , Ander Herrera , Phil Jone ក៏​សុទ្ធ​តែ​មាន​របួស​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ចាំ​មើល​ទាំង​អស់​គ្នា​យប់​នេះ​ Man Utd អាច​ផ្ដួល​ Worfsburg ដណ្ដើម​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ Champion League ឬ​យ៉ាង​ណា​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: