បុរស​ម្នាក់​សុំ​ពន្យាពេល​ចាក​ចេញ​ពី​ពន្ធធនាគារ​បើ​ទោះ​ជា​គាត់​រួច​ទោស​ហើយ​ក៏​ដោយ​ព្រោះ​តែ​…

វាជារឿងដ៏នឹកស្មានមិនដល់មួយដែលបុរសម្នាក់សម្រេចចិត្តពន្យាពេលចាកចេញពីពន្ធធនាគារបើទោះជាគាត់ត្រូវរួចទោសក៏ដោយព្រោះតែគាត់នៅធ្វើរឿងដែលគាត់គិតថាសំខាន់មួយគឺចង់បន្តជួយក្រុមបាល់ទាត់របស់គាត់ក្នុងពន្ធធនាគារ ។

រឿងហេតុដ៏ហួសចិត្តនេះបានឡើងឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលបុរសនោះមានឈ្មោះថា Maksat Yklasov ។ ដោយតាមប្រភពពីពន្ធធនាគារបានឲ្យដឹងថា Maksat Yklasov ត្រូវបានគេលើកលែងទោសមុនកាលកំណត់៧ខែ ក៏ប៉ុន្តែគេបែរជាសុំបន្តស្នាក់នៅក្នុងពន្ធធនាគារដើម្បីជួយក្រុមបាល់ទាត់របស់គេក្នុងនាមជាប្រធានក្រុម ។

យ៉ាងណាការស្នាក់នៅបន្តរបស់ Maksat Yklasov គឺមិនអត់ប្រយោជន៍ទេដោយគេបានជួយឲ្យក្រុមខ្លួនអាចឈ្នះពានរង្វាន់ដោយជោគជ័យ ដោយនៅវគ្គផ្ដាច់ព្រ័ត្រក្រុមខ្លួនបានឈ្នះ៦ទល់នឹង៥លើក្រុមមួយផ្សេងទៀតក្នុងពន្ធធនាគារនេះ ។

តែយ៉ាងណាបច្ចុប្បន្នក្រោយពីទទួលជ័យជំនះ Maksat Yklasov បានចាកចេញពីពន្ធធនាគារហើយតែមុននឹងចាកចេញគេបាននិយាយថា « ខ្ញុំមិនសោកស្តាយទេដែលខ្ញុំបានសម្រេចចិត្តស្នាក់នៅក្នុងពន្ធនាគារយូរបន្តិចសម្រាប់បន្តលេងកីឡាបាល់ទាត់ជាមួយមិត្តរួមក្រុមខ្ញុំ ប៉ុន្តែដល់ពេលដែលខ្ញុំត្រូវចេញពីទីនេះហើយព្រោះខ្ញុំនឹកឪពុកម្ដាយខ្ញុំខ្លាំងណាស់ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • បុរស​ម្នាក់​សុំ​ពន្យាពេល​ចាក​ចេញ​ពី​ពន្ធធនាគារ​បើ​ទោះ​ជា​គាត់​រួច​ទោស​ហើយ​ក៏​ដោយ​ព្រោះ​តែ​…已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: