រវល់​អបអរ​ Real Madrid ឈ្នះ​ Champion League លើក​ទី​១១​ចុះ​ដឹង​ Zidane បំបែក​កំណត់​ត្រា​អ្វី​ខ្លះ​ ?

កាលពីយប់មិញក្លឹបស្ដេចស Real Madrid បានក្លាយជាជើងឯក Champion League ជាលើកទី១១របស់ខ្លួនយកឈ្នះក្លឹប AT Madrid ដោយបាល់ប៉េណាល់ទី៥ទល់នឹង៣ ។

យ៉ាងណាខណៈគ្រប់គ្នាកំពុងតែផ្ដោតលើការឈ្នះពានរបស់ក្លឹប Real Madrid តើប្រិយមិត្តមាចាប់អារម្មណ៍ទេតើការជួយឲ្យ Real Madrid នេះតើគ្រូបង្វឹក Zidane ធ្វើកំណត់ត្រាអ្វីខ្លះ ?

1Zidane ក្លាយជាមនុស្សទី២ ( បន្ទាប់ពី Miguel Munoz ) ដែលឈ្នះពាន Champion League ជាមួយ Real Madrid ក្នុងនាមជាកីឡាករផងនឹងគ្រូបង្វឹក

2Zidane គឺជាគ្រូបង្វឹកសញ្ជាតិបារាំងដំបូងគេដែលឈ្នះ UEFA Champion League

3Zidane ឈ្នះពាន Champion League ក្នុងរដូវកាលដំបូងពេលចូលមកកាន់ Real Madrid ទាំងនៅជាកីឡាករនឹងជាគ្រូបង្វឹក

កាលនៅជាកីឡាករពេលមកដល់ Real Madrid ក្នុងរដូវកាល២០០១/២០០២ក៏បានឈ្នះពាន Champion League ហើយនៅរដូវកាល២០១៥/២០១៦នេះលោកទើបតែចូលកាន់តំណែងកាលពីដើមខែមករាហើយឥឡូវក៏ឈ្នះ Champion League ជាមួយ Real Madrid ទៀត ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • រវល់​អបអរ​ Real Madrid ឈ្នះ​ Champion League លើក​ទី​១១​ចុះ​ដឹង​ Zidane បំបែក​កំណត់​ត្រា​អ្វី​ខ្លះ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: