ថត​ស្ទីល​​តាម​កូន​ស្រី​ដើម្បី​ឲ្យ​​នាង​​ដឹង​ខ្លួន​ថា​​រូប​ថត​​របស់​នាង​មិន​សមរម្យ​យ៉ាងណា

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​នៅ​ពេល​ដែល​មនុស្ស​ចាស់​ព្យាយាម​ធ្វើ​តម្រាប់​តាម​ក្មេងៗ​ ប៉ុន្តែ​សម្រាប់​លោក​ស្រី​ Nancy Singarella Musson វា​គឺ​ការ​ធ្វើ​ដើម្បី​ដាស់​តឿន​កូន​ស្រី​របស់​ខ្លួន។

បន្ទាប់​ពី​បាន​ឃើញ​កូន​ស្រី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Emily Musson បាន​បង្ហោះ​រូប​ភាព​ Selfies ជាមួយ​មិត្ត​ប្រុស​របស់​នាង​​ក្នុង​កាយ​វិការ​ដែល​គាត់​គិត​ថា​មិន​សមរម្យ​​នៅ​លើ​ Facebook គាត់​និង​ស្វាមី​របស់​គាត់​ក៏​បាន​សម្រេច​ចិត្ត​ថត​រូប​ Selfies ដោយ​យក​ស្ទីល​​តាម​កូន​ស្រី​និង​មិត្ត​ប្រុស​របស់​នាង​រួច​បង្ហោះ​ចូល​ទៅ​ក្នុង​ Facebook ដូចគ្នា។

លោក​ស្រី Nancy បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ Metro ថា ជា​ការ​ពិត​ណាស់​ការ​ថត​រូប​បែប​នេះ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ដូច​រូប​គាត់​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ឪពុក​ម្ដាយ​ណា​ក៏​ដូចជា​ឪពុក​ម្ដាយ​ណា​ដែរ​​នឹង​មាន​អារម្មណ៍​មិន​ល្អ​នោះ​ទេ​នៅ​ពេល​ដែល​ឃើញ​កូន​របស់​ខ្លួន​ថត​រូប​របៀប​នេះ។

លោក​ស្រី​បាន​បន្ត​ថា​មូល​ហេតុ​ដែល​គាត់​នឹង​ស្វាមី​ធ្វើ​ដូចនេះ​គឺ​ដើម្បី​ឲ្យ​កូន​ស្រី​របស់​គាត់​ដឹង​ថា​គាត់​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​ឃើញ​នាង​ថត​រូប​បែប​នេះ​រួច​បង្ហោះ​ជា​សាធារណៈ​។

ចំណែក​ឯ​កូន​ស្រី​របស់គាត់​​គឺ​កញ្ញា Emily ក៏​បាន​ប្រាប់​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន​ឡាញ BuzzFeed ថា នាង​ពិត​អស់​សំណើច​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​ឪពុក​ម្ដាយ​របស់​ខ្លួន​ថត​រូប​លេង​សើច​នឹង​រូប​នាង​ដូចនេះ ប៉ុន្តែ​នាង​ក៏​មាន​អារម្មណ៍​ថា​ខ្មាស់​អៀន​ខ្លះៗ​ផង​ដែរ។

ក្នុង​នោះ​ដែរ​គេ​ក៏​សង្កេត​ឃើញ​ថា​នាង​ក៏​បាន​បង្ហោះ​រូប​ភាព​កាត់​បញ្ចូល​គ្នា​រវាង​​រូបថត​នាងជាមួយ​សង្សារ​និង​ឪពុក​ម្ដាយ​របស់​នាង​នៅ​លើ Twitter ជាមួយ​ប្រយោគ “ឪពុក​ម្ដាយ​ខ្ញុំ​ប្រាកដ​ជា​លេប​ថ្នាំ​ខុស ឬ មាន​អ្វី​កើត​ឡើង​លើ​រូប​គាត់​ហើយ” ៕​​

my parents r actually on drugs or something

— emily musson (@emilymusson)

ប្រែសម្រួល ៖ ជលស័យ
ប្រភព ៖ 

  • ថត​ស្ទីល​​តាម​កូន​ស្រី​ដើម្បី​ឲ្យ​​នាង​​ដឹង​ខ្លួន​ថា​​រូប​ថត​​របស់​នាង​មិន​សមរម្យ​យ៉ាងណា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: