ក្រុមហ៊ុន LG​ លេង​ខ្លាំង​ហើយ​បង្ហាញរបស់​ទំនើបក្នុង LG VIP Night 2015 កក្រើក​ពេញ​ភ្នំពេញ

ថ្ងៃ​ទី 27 ខែ​ មិថុនា​ ឆ្នាំ​ 2015, ក្រុម​ហ៊ុន​ LG​ Electronics​ និង​ ក្រុម​ហ៊ុន​ G Gear​ ដែល​ជា​ ក្រុម​ហ៊ុន​ដៃ​គូរ​យុទ្ធ​សាស្ត្រ​តែ​មួយ​គត់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀប​ចំ​កម្ម​វិធី​ជួប​ជុំ​អ្នក​តំណាង​ចែក​ចាយ​លក់​ផលិត​ផល​ LG​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ (LG VIP Night)​ ដែល​ជា​កម្ម​វិធី​ដ៏​ធំ​មួយ​របស់​ ក្រុម​ហ៊ុន​ LG​ Electronics​ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ​ពី​ផលិត​ផល​ថ្មីៗ​ សម្រាប់​ឆ្នាំ​ 2015-2016​ ទាំង​អស់​របស់​ខ្លួន​ ដែល​មាន​ដូច​ជា​ ទូរ​សព្ទ​ដៃ​ ទូរទស្សន៍​ ម៉ាស៊ីន​បោក​គក់​ ម៉ាស៊ីន​ត្រជាក់​ ទូរ​ទឹកកក​ ផលិត​ផល​សម្រាប់​អាជីវ​កម្ម​ធំៗ​ ដូចជា​ ទូរទស្សន៍​សម្រាប់​សណ្ឋាគារ​ (Hotel TV)​ និង​ ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ Multi V IV ។

ផលិត​ផល​ស្នូល​ ក្នុង​ការ​ដាក់​តាំង​ពិព័រណ៍​នៅ​ LG VIP Night របស់​ ក្រុម​ហ៊ុន​ LG Electronics គឺ​ទូរទស្សន៍​ UHD អេក្រង់ 98 អ៊ីង​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​, 84 អ៊ីង​, 65 អ៊ីង និង OLED TV ដែល​មាន​ទាំង​អេក្រង់​កោង​ និង​ ត្រង់​ ដែល​ល្អ​ផ្ដាច់​គេ​ ស្ដើង​ជាង​គេ​ ផ្ដល់​នូវ​បទ​ពិសោធន៍​សម្រាប់​ការ​ទស្សនា​ដ៏​អស្ចារ្យ​ និង​ល្អ​ឥត​ខ្ចោះ​។ អ្នក​ចូល​រួម​ទាំង​អស់​នៅ​ក្នុង​កម្ម​វិធី​នេះ​ គឺ​ទទួល​បាន​ការ​ណែនាំ​ទូរទស្សន៍​ស៊េរី​ថ្មី​ទំនើប​ៗ​ ប្រភេទ​ UHD (Ultra HD) និង​ OLED ដែល​បង្ហាញ​ពី​ភាព​ស៊ី​ជម្រៅ​នៃ​ពណ៌​កាន់​តែ​ច្រើន​ (Color Prime) រូប​ភាព​កាន់​តែ​ច្បាស់​ និង​រស់​រវើក​ពិត​ៗ ។

ដើម្បី​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ក្នុង​កម្ម​វិធី​ LG VIP Night ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិត​ផល​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​គេហដ្ឋាន​ និង​សម្ភារៈ​ផ្ទះ​បាយ​ដ៏​ឆ្លាត​វៃ​ជា​ច្រើន​ ដែល​រួម​មាន​ប្រព័ន្ធ​លាង​សម្អាត​ TurboShot​ ដែល​ជា​បច្ចេកៈ​វិទ្យា​អភិវឌ្ឍន៍​ថ្មី​ សម្រាប់​ម៉ាស៊ីន​បោក​គក់​ ដែល​អាច​កាត់​បន្ថយ​រយៈ​ពេល​នៃ​ការ​បោក​គក់​ តែ​សមត្ថភាព​លាង​ជម្រះ​កាន់​តែ​ល្អ​ប្រសើរ។​ ក្រុមហ៊ុន​ LG​ ក៏​បាន​បង្ហាញ​នូវ​ទូរ​ទឹក​កក​ស៊េរី​ថ្មី​ៗ​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​កម្ចាត់​ក្លិន​ និង​សម្លាប់​មេរោគ​បាន​យ៉ាង​ល្អ​ ហើយ​ក៏​មាន​ការ​រចនា​ទ្វារ​បែប​ Door​ in Door​ ដែល​អាច​សន្សំ​សំចៃ​អគ្គិសនី​ទ្វេ​ដង​។ ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី​របស់​ LG​ ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ Skin Care​ ដែល​មាន​អនុភាព​ខ្ពស់​ក្នុង​ការ​បង្កើន​នូវ​សំណើម​ដល់​ស្បែក,​ មុខងារ​ Fresh & Dry ដែល​អាច​កម្ចាត់​សំណើម​នៅ​ក្នុង​បន្ទប់​បាន​ ជា​ពិសេស​នៅ​រដូវ​វស្សា​ និង​បច្ចេកៈ​វិទ្យា​ ដេញ​មូស​ថ្មី​ ដែល​បាន​បំពាក់​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​របស់​ LG​ និង​ការ​សន្សំ​សំចៃ​អគ្គិសនី​បាន​រហូត​ទៅ​ដល់​ 65% ។

ជា​មួយ​គ្នា​នេះ​ផង​ដែល​នៅ​ក្នុង​ LG​ VIP​ Night​ ក៏​បាន​បង្ហាញ​នៅ​ការ​មក​ដល់​ថ្មី​បំផុត​របស់​ LG​ G4​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែល​។​ LG​ G4​ នេះ​ជា​បច្ចេកៈ​វិទ្យា​ទូរស័ព្ទ​ចុង​ក្រោយ​គេ​បង្អស់​របស់​ LG​ នា​ពេល​បច្ចុប្បន្ន​ ហើយ​ LG​ G4​ នេះ​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​បំពាក់​ដោយ​ កាមេរ៉ា​ខាង​ក្រោយ​កម្រិត​ច្បាស់​ល្អ​ឥត​ខ្ចោះ​ដល់​ទៅ​ 16MP និង​កាមេរ៉ា​ខាង​មុខ​ 8MP​ ជាមួយ​ និង​មុខ​ងារ​ថត​រូប​ដោយ​ប្រើ​កាយ​វិការ។​ ទូរស័ព្ទ​ LG G4 មាន​អេក្រង់​ 5.5 អ៊ីង ប្រភេទ​ Quad HD IPS Quantum Display ដំបូង​គេ​បង្អស់​ ពណ៌​អេក្រង់​ច្បាស់​ជាង​មុន​ 20%​ ភ្លឺ​ជា​មុន​ 25%​ និង​ដិត​ជាង​មុន​ 50% ។​ ទូរ​សព្ទ​ស៊េរី​ថ្មី​ LG G4 នេះ​មាន​ពីរ​ប្រភេទ​ក្នុង​ការ​ជ្រើស​រើស​ គឺ​ប្រភេទ​សំបក​ខាង​ក្រោយ​ធ្វើ​ពី​លោហៈ​ធាតុ​ (Metal Diamond Cut) និង​សំបក​ខាង​ក្រោយ​ធ្វើ​ពី​ស្បែក​សុទ្ធ​ (Genuine Leather)។

តាម​ប្រសាសន៍​របស់​ លោក​ ឧកញ៉ា​ សុខ​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​របស់​ ក្រុម​ហ៊ុន​ G Gear បាន​ឲ្យ​ដឹង​ថា​ “គោល​បំណង​ធំ​ទី​មួយ​​ដែល​ក្រុម​ហ៊ុន​​យើង​ធ្វើ​ការ​រៀប​ចំ​កម្ម​វិធី​នេះ​ គឺ​ជា​ការ​ជួប​ជុំ​​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​ LG Electronics​​ និង​ក្រុម​ហ៊ុន G Gear ជាមួយ​ដៃ​គូរ ​អាជីវកម្ម ​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត ការ​ រៀប​ចំ​កម្មវិធី​នេះ​ គឺ​ជា​ការ​ថ្លែង​អំណរគុណ ​ទៅ​ដល់​ដៃ​គូរ​អាជីវកម្ម​របស់ ក្រុមហ៊ុន G Gear ដែល​បាន​​ចូលរួម​គាំ​ទ្រ​ផលិតផល​ LG អេឡិចត្រូនិក​ ដែល​ធ្វើ​អោយ​​​ការ​លក់​របស់​ក្រុម​ហ៊ុន​មាន​សន្ទុះ​កើន​ឡើង​គូរ​អោយ​គត់​សម្គាល់​” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ “LG Electronics គឺ​ជា​ម៉ាក​ផលិត​ផល​មួយ​ដែល​នាំ​មុខ​គេ​ក្នុង​ពិភព​លោក​ ហើយ​ដើម្បី​ជា​ការ​តប​ស្នង​ត្រលប់​ទៅ​ដល់​សង្គម​វិញ​ ក្រុម​ហ៊ុន​ LG តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ចូល​រួម​យ៉ាង​សកម្ម​ ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ពិភព​លោក​ និង​ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​។ តួយ៉ាង​ ក្រុម​ហ៊ុន​ LG Electronics​ បាន​ជួយ​ឧបត្ថម្ភ​ដល់​សមាគម​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ នៅ​ទឹក​ប្រាក់​ចំនួន​ 100,000,000 KRW (ប្រមាណ​ជាង​ 90,000 ដុល្លារ) សម្រាប់​ឆ្នាំ​ 2015នេះ ក្នុង​សកម្មភាព​ជួយ​ពិនិត្យ​ និង​ ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​ រឺ​ ប្រជា​ពលរដ្ឋ​ដែល​ពុំ​មាន​លទ្ធភាព​ នៅ​ទូទាំង​ប្រទេស​កម្ពុជា។​ យើង​បាន​ជួយ​ឧបត្ថម្ភ​ដល់​ សមាគម​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ តាំង​ពី​ឆ្នាំ​2014​ ដែល​ឆ្នាំ​កន្លង​ទៅ​នេះ​ យើង​បាន​ទៅ​ដល់​ប្រជាជន​ប្រមាណ​ជាង​ 20,264 នាក់ ដែល​បាន​មក​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ៕

ដោយ៖ ហុង
រក្សាសិទ្ធដោយ ©CAMBOMAG

  • ក្រុមហ៊ុន LG​ លេង​ខ្លាំង​ហើយ​បង្ហាញរបស់​ទំនើបក្នុង LG VIP Night 2015 កក្រើក​ពេញ​ភ្នំពេញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: