ពេលក្ដៅខ្លួន គួរ​ស្អំកន្សែងត្រជាក់នៅទីណា​ទើប​ល្អ (មិនមែនថ្ងាស​ទេ)?

ពេលដែលយើងមានអាការៈក្ដៅខ្លួន ក្រៅពីការព្យាបាលដោយ​ឱសថ ការប្រើប្រាស់​កន្សែងត្រជាក់​ដើម្បី​ឲ្យ​វាជួយបញ្ចុះកម្ដៅ ក៏អាចជួយសម្រួលបាន​មួយភាគធំផងដែរ។ ការប្រើប្រាស់​កន្សែងត្រជាក់ ជួយ​បញ្ចុះកម្ដៅ ដោយមានប្រសិទ្ធិភាព​ភ្លាមៗ តែវាបាន​រយៈពេលខ្លី។

អំពីទីតាំង​សម្រាប់ស្អំ​កន្សែងត្រជាក់នោះវិញ មនុស្សភាគច្រើន នៅពេលក្ដៅខ្លួន​ ឬ គ្រុនក្ដៅ​ រមែង​យក​កន្សែងត្រជាក់​ មក​ស្អំ​បវិវេណ​ថ្ងាស​ ឬ​ដើមទ្រូង។ ប៉ុន្ដែបើ​យោង​តាម​ការ​ណែនាំ​របស់​អ្នកជំនាញ​ បាន​ឲ្យ​ដឹង​ថា យើង​គួរ​ប្ដូរ​ទីតាំង​ស្អំ​កន្សែងត្រជាក់ មក​ស្អំ​នៅ​បរិវេណ​ក្រោមគន្លាក់​ជើង ឬ​ក្រោមក្លៀក​ ទើប​វា​បាន​ផល​កាន់តែ​ប្រសើរ។

ជារួម ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​គ្រុនក្ដៅខ្លាំង គប្បី​យក​កន្សែងពោះ​គោ​តូចៗ ត្រាំទឹកកក ឬ ខ្ចប់ទឹកកក​ រួចយកមកស្អំ​នៅ គន្លាក់ជើង ឬ​ក្រោម​ក្លៀក​ ដើម្បី​ឲ្យរាងកាយ​របស់​អ្នក​បាន​ថយកម្ដៅ។ អនុវត្ត​តាម​វិធីនេះ អ្នកនឹងទទួលបាន​ផលទាន់ចិត្ត​ជាង​ការ​ស្អំ​នៅ​កន្លែងផ្សេង។

ដោយ៖ NEA
Reference : Traitement de la Fièvre

  • ពេលក្ដៅខ្លួន គួរ​ស្អំកន្សែងត្រជាក់នៅទីណា​ទើប​ល្អ (មិនមែនថ្ងាស​ទេ)?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: