លោក​ស្រី​ អ៊ុង សានស៊ូជី​ ចង់​អោយ​ប្រជាជន​បន្ថយ​ការ​លេង​អ៊ីនធឺណិត មក​ចាប់​ផ្ដើម​អាន​សៀវភៅ​វិញ

បន្ទាប់​មក​គណបក្ស​របស់​លោក​ស្រី​ អ៊ុង​ សាន​ស៊ូ​ជី​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៥​មុន​នេះ​ បញ្ហា​ចាក់​ស្រេះ​ជា​ច្រើន​ដែល​បន្សល់​ទុក​អោយ​​ លោក​ស្រី​ត្រូវ​ចូល​រួម​ដោះ​ស្រាយ​ មិន​ថា​ បញ្ហា​ បរិស្ថាន​,សុខាភិបាល​, អំពើ​ពុករលួយ​​និង​ការ​បង្កើត​សន្តិភាព​ឡើង​វិញ​ជា​ដើម​ ។

បើ​ទោះ​បី​មាន​បញ្ហា​ជា​ច្រើន​ដែល​លោក​ស្រី​ អ៊ុង​ សាន​ស៊ូ​ជី ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​មែន​ តែ​ក្នុង​នោះ​ក៏​មាន​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​មួយ​ផង​ដែរ​ ដែល​លោក​ស្រី​បាន​លើក​ឡើង​ ។

“​​បែបបទ​ជីវភាព​រស់​នៅ​របស់​យើង​សព្វថ្ងៃ​កំពុង​តែ​មាន​ការ​​​​ផ្លាស់​ប្ដូរ​ដោយ​សារ​តែ​បច្ចេកវិទ្យា​ទំនើប​ៗ​ចេះ​តែ​​វិវត្ត​ជឿនលឿន​ទៅ​មុខ​” ដកស្រង់​សំដី​របស់​លោក​ស្រី​អ៊ុង​ សានស៊ូ​ជី​ ដែល​បាន​សរសេរ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​បក​ប្រែ​ដោយ AFP ។​
“ឥឡូវ​នេះ​កូន​ៗ​របស់​យើង​ចំណាយ​ពេល​យ៉ាង​ច្រើន​អត់​ប្រយោជន៍​ជាមួយ​​ការ​លេង​ហ្គេម​កុំព្យូទ័រ​, ហ្គេម​អន​ឡាយ​, ​និង​ បណ្ដេញ​សង្គម ។ ក្មេងៗ​ទាំង​នោះ​អាន​(សៀវភៅ)បាន​តិច​ណាស់​ ពីព្រោះ​តែ​សម្ភារៈ​ទំនើប​ចេះ​តែ​កើន​ឡើង​”

លោកស្រី​​ក៏​ចង់​​លើក​ឡើង​ពី​ការ​សិក្សា​ជំនាន់​មុន​ដោយ​បាន​បន្ថែម​ថា​​ ​ “យើង​កម្រ​មាន​បណ្ណាល័យ​នៅ​សាលា​ និង​ មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​អាន​សៀវភៅ​ក្នុង​ថ្នាក់​ណាស់​ ។ ប្រព័ន្ធ​អប់រំ​របស់​យើង​កាល​នោះ​គឺ​ចេញ​មក​ពី​ការ​បង្រៀន​ចេញ​ពី​ទឹក​ចិត្ត​​ ជាមួយ​​ការ​ឆ្លង​ឆ្លើយ​សំណួរ​ បែប​ការ​គិត​វិភាគ​​ស៊ី​ជម្រៅ​ និង​ ការ​អាន​សៀវភៅ​”

ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី​ស៊ូ​ជី​បែប​នេះ​នាំ​ឲ្យ​កើត​មាន​ជា​សំណួរ​ថ្មី​មួយ​ថា​ ៖​
“តើ​ការ​ប្រើ​ប្រាស់​បណ្ដេញ​អ៊ីនធឺណិត​ពិ​ត​ជា​បំផ្លាញ​ទម្លាប់​ការ​អាន​សៀវភៅ​នៅ​មីយ៉ាន់ម៉ា​មែន​ឬ ? ឬ​ក៏​បំផ្លាញ​ទម្លាប់​អាន​បែប​នេះ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក​ ?

លោក​ស្រី​អ៊ុងសាស៊ូ​ជី​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ជាប់​ឃុំ​ក្នុង​ផ្ទះ​ដល់​ទៅ​១៥​ឆ្នាំ​ ដែល​គ្មាន​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នោះ​ទេ​ មាន​តែ​សៀវភៅ​និង​វិទ្យុ​ប៉ុណ្ណោះ​ ។

វា​នឹង​ក្លាយ​ជា​រឿង​ដែល​អាម៉ាស់​មួយ​បើ​សិន​ជា​អ៊ីនធឺណិត​បាន​ធ្វើ​អោយ​​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​ចាប់​ផ្ដើម​ចាក​ឆ្ងាយ​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​, តែ​វា​ក៏​ជា​រឿង​ដែល​អាច​គេច​​មិន​ផុត​នោះ​ដែរ​​ ។

លោក​ស្រី​ អ៊ុង​ សាន​ស៊ូ​ជី​ ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​វ័យ​៧០​ឆ្នាំ​រូប​នេះ​ក៏​មិន​មែន​ជា​មនុស្ស​ដំបូង​ដែល​ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ការ​អាន​ ដោយ​មក​ពី​ការ​រំខាន​នៃ​បណ្ដេញ​អ៊ីនធឺណិត​នេះ​នោះ​ដែរ​ ។

មិន​ថា​នៅ​មីយ៉ាន់ម៉ា​ ឬ ក៏​ពិភពលោក​យើង​ទាំង​មូល​នោះ​ទេ​ យើង​ត្រូវ​ការ​មេ​ដឹក​នាំ​ដទៃ​ទៀត​ដែល​ចេញ​មុខ​ក្នុង​ការ​ជំរុញ​អោយ​មាន​​ទម្លាប់​ការ​អាន​នេះ​ឲ្យ​កាន់​តែ​ច្រើន​ ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ និង​ ការ​បក​ស្រាយ​មួយ​ចំនួន​ហេតុអ្វី​បាន​ជា​ប្រជាជន​កម្ពុជា​យើង​គួរ​ចាប់​ផ្ដើម​អាន​សៀវភៅ​ទាំង​អស់​គ្នា​ ៖

 


ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • លោក​ស្រី​ អ៊ុង សានស៊ូជី​ ចង់​អោយ​ប្រជាជន​បន្ថយ​ការ​លេង​អ៊ីនធឺណិត មក​ចាប់​ផ្ដើម​អាន​សៀវភៅ​វិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: