ក្រុមហ៊ុន​រថយន្ត​ឧបត្ថម្ភ​លើ​វិស័យ​កីឡា ក្លាយ​ជា​និន្នាការ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា

វិស័យកីឡាជាច្រើនប្រភេទ ក្នុងនោះមានដូចជាកីឡាបាល់ទាត់ ត្រូវបានគេចាត់ទុកជាកីឡាមួយប្រភេទដែលតំណាងឱ្យអាជីវកម្មយ៉ាងសំខាន់ ជាពិសេសចំពោះម៉ាករបស់ក្រុមហ៊ុន។ ទាំងព្រឹត្តិការណ៍ ទាំងកីឡាករ ឬក្រុមទាំងមូលសុទ្ធតែអាចធ្វើការសហការឧបត្ថម្ភបាន។ នៅបណ្ដាក្រុមហ៊ុននានាក្នុងប្រទេសអាស៊ានជាច្រើន បានចាប់ផ្ដើមប្រើប្រាស់សកម្មភាពឧបត្ថម្ភនេះធ្វើជាវិធីមួយដើម្បីបង្កើតរូបភាព និងឈ្មោះល្អសម្រាប់ម៉ាករបស់ពួកគេ ។

ជាក់ស្តែង មានក្រុមហ៊ុនជាច្រើនក្នុងនោះដូចជាក្រុមហ៊ុន Tata Motors នៅប្រទេសឥណ្ឌា ឬ ក្រុមហ៊ុន Huawei នៅប្រទេសចិនដែលបានសម្រេចចិត្តឧបត្ថម្ភកីឡាករ Lionel Messi ដែលជាកីឡាករបាល់ទាត់របស់ក្លឹប Barcelona FC នៅប្រទេសអេស្ប៉ាញ ធ្វើជាអគ្គរាជទូតសុឆន្ទៈរបស់ពួកគេ ។ ការឧបត្ថម្ភប្រភេទនេះមានការកើនឡើងជាលំដាប់ ហើយមានសារសំខាន់ជាខ្លាំង ជាពិសេសលើវិស័យកីឡាបាល់ទាត់ ហើយការឧបត្ថម្ភអាចតំណាងជាទឹកប្រាក់ជាង ៦០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៦ ។

រយ:ពេលចុងក្រោយនេះ ក្រុមហ៊ុនរថយន្តបានចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ។ កាលពីដប់ខែកន្លងទៅ ក្រុមហ៊ុនរថយន្ត Toyota បានឧបត្ថម្ភ លោក ប្រាក់ មុន្នីឧត្តម ដែលជាកីឡាករបាល់ទាត់នៃក្រុមបាល់ទាត់ស្វាយរៀង ឲ្យក្លាយជាអគ្គរាជទូតសុឆន្ទៈរបស់គេ ។ រីឯថ្មីៗនេះ ក្រុមហ៊ុន MG Morris Garages ដែលជាម៉ាករថយន្តនៃចក្រភពអង់គ្លេស ក៏បានសហការជាមួយនឹងលោក កុក បូរីស ដែលជាកីឡាករកូនកាត់ខ្មែរបារាំងរបស់ក្លឹបបាល់ទាត់ Phnom Penh Crown ក្នុងព្រឹត្តិការណ៍លីកកម្ពុជា (Cambodia League)។

លោក កុក បូរីស បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់នៅក្នុងឆ្នាំ ២០១៤ និង ២០១៥ ដោយបានឈ្នះក្នុងព្រឹត្តិការណ៍លីកកម្ពុជា(Cambodia League)។ លោកបានក្លាយជាអ្នកដំបូងគេក្នុងប្រវត្តិសាស្ត្រលីកកម្ពុជា ដែលជាកូនកាត់ខ្មែរ ដែលបានចាត់តាំងជាមេក្រុមនៃក្រុមបាល់ទាត់កម្ពុជា។ លោកបានក្លាយជាមេក្រុមនៃក្រុមបាល់ទាត់ Phnom Penh Crown តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។

ក្រៅពីនេះទៅទៀត ក្រុមហ៊ុនរថយន្តផ្សេងៗក៏មានការចាប់អារម្មណ៍លើវិស័យកីឡាផ្សេងទៀតដែរ ដូចជាកីឡាតេក្វាន់ដូ ។ ស្របពេលនោះដែរ កញ្ញា ស៊ន សៀវម៉ី ដែលជាអ្នកអត្តពលិកតៃក្វាន់ដូល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា និងជាម្ចាស់មេដាយមាស ក្នុងបណ្ដាស្ត្រីទម្ងន់ក្រោម 73គីឡូក្រាម និងបានក្លាយជាអគ្គរាជទូតសុឆន្ទៈនៃក្រុមហ៊ុនរថយន្ត Mazda ក្នុងប្រទេសកម្ពុជាផងដែរ ។

ការឧបត្ថមក្រុមទាំងមូល ឬអត្តពលិកម្នាក់ គឺមិនត្រឹមតែបានភ្ជាប់ម៉ាកផលិតផល និងតម្លៃវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការបង្កើនការយល់ដឹងអំពីម៉ាកនានាផងដែរ។ បច្ចុប្បន្ននេះ យើងកំពុងទន្ទឹមចាំមើលថាតើអ្នកណានឹងក្លាយជាអគ្គរាជទូតសុឆន្ទៈក្នុងចំណោមអត្តពលិកកម្ពុជាយើង៕

  • ក្រុមហ៊ុន​រថយន្ត​ឧបត្ថម្ភ​លើ​វិស័យ​កីឡា ក្លាយ​ជា​និន្នាការ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: