“ប៉ា កុំ​ស្លាប់​ឱ្យ​សោះ​ណា” ជា​សម្ដី​ចុង​ក្រោយ​របស់ Aylan ​ប្រាប់​ទៅ​ឪពុក

“សូម​លោក​ប៉ា កុំ​ស្លាប់​ឱ្យ​សោះ​ណា” ​ជា​សម្ដី​ចុង​ក្រោយ​របស់​ក្មេង​ប្រុស Aylan Kurdi ​បាន​និយាយ​ទៅ​កាន់​ឪពុក មុន​ពេល​ដែល​រូប​គេ​ត្រូវ​រលក​សមុទ្រ​បក់​ពន្លិច​បាត់​ទៅ។ នេះ​បើ​តាម​អ្នក​មីង​របស់ Aylan ​បាន​និយាយ។

រឿង​រ៉ាវ​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ Aylan ​បាន​ស្លាប់​ដោយសារ​លិច​ទូក​ក្នុង​ការ​រត់​ភៀស​ខ្លួន​ពី​ប្រទេស​ស៊ីរី​កំពុង​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​ថា​ក្មេង​ប្រុស​ម្នាក់​នេះ​មាន​ឆាក​ជីវិត​កម្សត់​កម្រ​ជាមួយ​គ្រួសារ ហើយ​ព្រម​ទាំង​មាន​បង​ប្រុស​និង​ម្ដាយ​ក៏​ត្រូវ​ស្លាប់​ផង​ដែរ​ក្នុង​ការ​លិច​ទូក​នោះ។

អ្នក​មីង​របស់​ក្មេង​ប្រុស​រូប​នេះ​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​មិន​ឈប់​ចំពោះ​រឿង​ដ៏​សោកសៅ​នេះ​ថា៖“ពេល​ដែល​ទូក​ជិត​នឹង​លិច Aylan ​នៅ​ក្នុង​ដៃ​របស់​ឪពុក​គេ​ជាមួយ​បង​ប្រុស​គេ​ម្នាក់​ទៀត។ ប្អូន​ប្រុស​ខ្ញុំ​ព្យាយាម​ជួយ​កូន​ទាំង​ពីរ​នាក់​ណាស់ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ដោយសារ​តែ​រលក​ធំ​ៗ​ពេក គាត់​មិន​អាច​ទ្រាំ​បាន​ទេ។ មុន​របូត​ដៃ​ពី​ឪពុក Aylan ​បាន​ស្រែក​ប្រាប់​ឪពុក​ខ្លួន​ថា​ សូម​កុំ​ស្លាប់​នៅ​ទី​នេះ​អី ពុក​ត្រូវ​តែ​រស់​បន្ត​ទៀត”។

 

អ្នក​ស្រី Fatima Kurdi បាន​បន្ត​ទៀត​ថា៖ “ក្រោយ​ដឹង​ថា​កូន​ទាំង​ពីរ​របូត​ពី​ដៃ​ទៅ​ហើយ ប្អូន​ប្រុស​អ្នក​ស្រី​បាន​ព្យាយាម​ហែល​រក​ប្រពន្ធ​ទៀត ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​អ្វី​គ្រប់​យ៉ាង​ដូចជា​ហួស​ពេល​ទៅ​ហើយ ព្រោះ​ទឹក​រលក​បាន​បក់​ពួកគេ​រសាត់​ឆ្ងាយ​អស់​”។

សូម​បញ្ជាក់​ផង​ដែរ​ថា​លោក Abdullah Kurdi ​ដែល​ជា​ឪពុក​របស់ Aylan ​នៅ​រស់​រាន​មាន​ជីវិត​គឺ​ដោយសារ​តែ​រូប​លោក​ចេះ​ហែល​ទឹ​ង​និង​អាច​ទ្រាំ​បាន​រហូត​ដល់​មាន​គេ​ទៅ​ជួយ។ ចំពោះ​ដំណើរ​របស់​គ្រួសារ​នេះ​ដែរ គឺ​ពួកគេ​ចង់​ភៀស​ខ្លួន​ទៅ​ប្រទេស​ក្រិក​ដើម្បី​រស់​នៅ​ទី​នោះ៕

​ប្រែ​សម្រួល៖ បុរស​កម្សត់
ប្រភព៖

  • “ប៉ា កុំ​ស្លាប់​ឱ្យ​សោះ​ណា” ជា​សម្ដី​ចុង​ក្រោយ​របស់ Aylan ​ប្រាប់​ទៅ​ឪពុក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: